មនុស្សចំនួន០៣នាក់បានស្លាប់និង០២នាក់រងរបួសធ្ងន់ក្នុងករណីដាក់ខ្សែកាបជណ្តើយន្តក្នុងអគារកម្ពស់២១ជាន់ក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖កម្មករសំណង់ចំនួន០៣នាក់បានស្លាប់ភ្លាមៗ និង០២នាក់ទៀត​រងរបួសធ្ងន់ខណៈពួកគេជួប គ្រោះថ្នាក់ដាក់ខ្សែកាបជណ្តើយន្តក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតិនៅភូមិ២សង្កាត់៣ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ វេលាម៉ោងប្រមាណ០៧ និង៣៥នាទី ព្រឹកថ្ងៃទី២០ ខែ ឧសភា ឆ្នាំ ២០២២។

ទាក់ទិនទៅនិងករណីខាងលើនេះ បើតាម សាច់ញាតិ គ្រូសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុខ ពេលកើតហេតុ ជនរងគ្រោះចំនួន០៥នាក់ ក្នុងនោះស្រីម្នាក់ បានឡើងជិះជណ្តើយន្ត (ជណ្តើយន្តសំរាប់ លើដាក់ សម្ភារៈឡើងអគារ)ក្នុងគោលដៅឡើងទៅបំពេញការងារនៅជាន់ខាងលើ លុះជិះដល់ជាន់ទី១៥ ក៏ស្រាប់តែខ្សែ កាប់ នៃជណ្តើយន្តនោះបានដាក់ហើយ ធ្លាក់ មកក្រោម យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះចំនួន០៣ នាក់ បានស្លាប់ភ្លាមៗ នៅក្នុងជណ្តើយន្តតែម្តង ចំណែកជនរងគ្រោះចំនួន០២នាក់ទៀតក្នុងនោះស្រីម្នាក់រងបួស ធ្ងន់ក្នុងពេលនោះ ផងដែរ។

ជនរងគ្រោះចំនួន០២នាក់ដែលរងរបួសធ្ងន់ភ្លាមៗ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែក ខេត្តដើម្បីជួយសង្រ្គោះដោយសា្ថនភាពរបួសជនរងគ្រោះត្រូវបានគ្រូពេទ្យបញ្ជាក់ថាមានសភាពធ្ងន់ខ្លាំង។ចំណែកសាកសពជនរងគ្រោះចំនួន០៣នាក់(ប្រុសទាំងអស់)ត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យនិងបានប្រគាល់ជួនទៅក្រុមគ្រូសារសព នាំយកទៅធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីដាក់ខ្សែកាប់នៃអគារខាងលើនេះ សមត្ថកិច្ចជំនាញនៃស្នងកាដ្ឋាននគបាលខេត្ត រូមនិង ជំនាញកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កំពុងធ្វើការពិនិត្យចំណុចខ្សែកាបដែលដាច់។ ដោយសមត្ថកិច្ច មិនទាន់ធ្វើការបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ(ពីមួលហេតុដាច់ខ្សែកាប)នេះ។

គួរបញ្ជាក់ផងដែរថា អគារខាងលើនេះមានកម្ពស់ ២១ជាន់ បានចាប់ផ្តើមសាងសង់ ជាច្រើនឆ្នាំមក ហើយ បន្តែរក្រោយមក ក៏បានផ្អាកធ្វើការសាងសង់ជាបណ្តោះអាសន្ន(ដោយសារជំងឺឆ្លង កូវិដ១៩ )។ ហើយថ្មីៗ  អគារនេះក៏បានចាប់ផ្តើមសាងសង់វិញ ប៉ុន្តែរជាអកុសលការចាប់ផ្តើមមិនទាន់បានប៉ុន្មានថ្ងៃផងក៏ស្រាប់កើតមាន បញ្ហារធំបែបនេះតែម្តងទៅ។ ហើយគ្រោះថ្នាក់នេះ ត្រូវបានគេអះអាងថា អាចបណ្តាលមកពីខ្សែកាបទុកចោល យូរពេក(ខ្សែកាប់ច្រេះពុកផុយ) និងមិនបានពិនិត្យឲ្យច្បាប់លាស់មុននិងប្រើប្រាស់ ទើបបណ្តាលឲ្យកើតមាន បញ្ហារ៕

(ដោយនាគ សមុទ្រ)