ខេត្តព្រះសីហនុ៖ លោក សេង វិបុល ប្រធានការដ្ឋានរបស់ក្រុមហ៊ុន X-water បានបញ្ជាក់ឱ្យដឹងថា ទាក់ទងការ ដ្ឋានសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី០៣ មកដល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណជា ៥០ ភាគ រយហើយ ដោយអាងប្រព្រឹត្តកម្មរទី០៣នេះ អាចមានសមត្ថភាពផលិតទឹកបាន ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ។ កាដ្ឋាននេះបែងចែក ជាពីរតំណាក់កាល៖ទី១.សំណង់ទីវាលអាចបញ្ចប់មុនចូលឆ្នាំខ្មែរ ២០២៣ ខាងមុខ។
ទី២.ពាក់ព័ន្ធប្រព័ន្ធមេកានិកបន្តប្រហែលជា៣ទៅ៤ខែបន្តទៀតដោយចាប់ផ្តើមតេស្តលើប្រព័ន្ធបច្ចេកទេសរបស់យើងរួចរាល់ទើបប្រគល់ការងារឱ្យមកខេត្តគ្រប់គ្រងដូចអាងប្រព្រឹត្តកម្មទី១ និងទី២ ។
លោក សេង វិបុលបានបញ្ជាក់បន្ថែមថា ទឹកទាំងអស់ដែលប្រព្រឹត្តកម្មរួចបង្ហូរទៅ សមុទ្រវាមានអត្ថ ប្រយោជន៍ជួយការពារបរិស្ថានសមុទ្ររបស់យើងជាចំបង។កន្លងមកទឹកសមុទ្ររបស់យើងបានហូរលាយឡំទៅដោយទឹកកខ្វក់គ្រប់ប្រភេទ ហូរមកពីតាមគេហដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ។ល។ ធ្វើឱ្យប៉ះ ពាល់ដល់បរិស្ថានសមុទ្រ បើយើងប្រើអាងប្រព្រឹត្តកម្មទឹកកខ្វក់នេះមួយ យើងអាចធ្វើឱ្យទឹកសមុទ្រ ក៏ដូចជា ឆ្នេរសមុទ្ររបស់យើងស្អាតលែងមានជាតិពុលប៉ះពាល់ជីវចម្រុះក្នុងសមុទ្រ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុក្នុងឧកាស អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ អាង ប្រព្រឹត្តិកម្មទឹកកខ្វក់ទី០៣នាព្រឹកថ្ងៃទី០២ មិថុនា ឆ្នាំ ២០២២ លោកបានកោតសរសើរ និងវាយតម្លៃចំពោះក្រុម ការ ងារបច្ចេកទេសដែលបានខិតខំបំពេញការងារនៅក្នុងការដ្ឋាន ទោះបីមានភ្លៀងយ៉ាងណាក៏ដោយ ក៏ក្រុមការ ងារនៅតែបំពេញការងារយ៉ាងមមាញឹកព្រមទាំងបានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសបង្កើនសកម្មភាពការងារកាន់តែលឿនបន្ថែមទៀត ដើម្បីឱ្យការដ្ឋានរបស់យើងសាងសង់បានកាន់តែលឿន និងឆាប់រហ័ស និង ត្រូវធានាបរិមាណ និងគុណភាពតាមស្តង់ដារបច្ចេកទេសក្នុងការប្រើប្រាស់បានយូរអង្វែង សម្រាប់ជាផល ប្រយោជន៍រួមរបស់យើងទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា ៖ខេត្តព្រះសីហនុបច្ចុប្បន្នមានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២ទីតាំង ដែលបាន សាងសង់ តាមស្តង់ដារក្រសួងបរិស្ថាននិងបានដាក់ឱ្យប្រើប្រាស់រូចហើយ ដើម្បីចម្រោះទឹកកខ្វក់ មុននិងបង្ហូរ ចាក់ចូលទៅក្នុងសមុទ្រ ធានាបានបរិស្ថានល្អនិង សុវត្ថិភាព ដល់ជីវចម្រុះក្រោមបាតសមុទ្រ៕
(ដោយនាគសមុទ្រ)