គ្រប់ការិយាលយ័បោះឆ្នោតទូតាំងខេត្តព្រះសីហនុបានដំណើរការ យ៉ាងរលួន

0

ខេត្តព្រះសីហនុ៖ នៅគ្រប់ការិយាលយ័បោះឆ្នោតទូទាំងខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ ២០២២ នេះ  សង្កេតឃើញថា មានប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ បាននាំគ្នាទៅបោះឆ្នោតជាបន្តបន្ទាប់ដើម្បី ជ្រើសរើស ថ្នាក់ដឹកនាំក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥របស់ខ្លូន។

ទោះបីជា អាកាស់ធាតុមានសភាពមិនសូវល្អបន្តិច ក៏ដោយ ប៉ុន្តែរសកម្មភាពនៃការបោះឆ្នោតគ្រប់ ការិយាលយ័បានដំណើរការយ៉ាងរលួនជាធម្មតា ពុំមានបាតុភាព អសកម្មអ្វីឡើយ ។

សូបបញ្ជាក់ថា៖ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋ គ្រប់អាយុបោះឆ្នោះចំនួន១៥១៥៨៩នាក់ ប៉ុន្តែរ ប្រពលរដ្ឋដែលមានក្នុងបញ្ជីឈ្មោះរបស់(គ.ជ.ប)មានចំនួនតែ១៣៦២៧៥នាក់។ខេត្តព្រះសីហនុមានការិយាលយ័បោះឆ្នោតទាំងអស់សរុបចំនួន៣១៧ការិយាលយ័ មានឃុំ សង្កាត់ចំនួន២៩ និងមានគណៈបក្ស ចំនួន១១គណៈបក្ស រូមាន ៖ ទី០១ គណបក្សប្រជាជនកម្ពុជា .ទី០២គណបក្សភ្លើងទៀន.ទី០៣ គណបក្សហ៊្វុន ស៊ិន ប៉ិច.ទី០៤គណបក្សខ្មែររួបរួមជាតិ.ទី០៥គណបក្សយុវជនកម្ពុជា.ទី០៦គណបក្សឯកភាពជាតិខ្មែរ.ទី០៧គណបក្សកម្ពុជានិយម.ទី០៨គណបក្សកែទម្រង់កម្ពុជា.ទី០៩គណបក្សខ្មែរស្រឡាញ់ជាតិ.ទី១០គណបក្សខ្មែរតែមួយ.ទី១១គណបក្សសញ្ជាតិកម្ពុជា៕

(ដោយនាគសមុទ្រ)