ប្រជាពលរដ្ឋខេត្តព្រះសីហនុមានមោទនៈភាពជាមួយនិងទឹកខ្មៅប្រឡាក់ជាប់និងចង្អុលដៃបន្សល់ពីរការបោះឆ្នោត

0

ខេត្តព្រះសីហនុ៖អ្វីដែលគូរចាប់បំផុតសំរាប់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុក្រោយពេលបញ្ចាប់នៃការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អណត្តិទី ០៥ តាមការកត់សម្គាល់ សង្កេតឃើញថា មិនថាមន្រ្តីរាជការ. អាជី វករលក់ដូរឬប្រជាពលរដ្ឋទូទៅនោះទេពួកគាត់ម្នាក់ៗហាក់សម្តែងនៅអារម្ភរីករាយនិងមានមោទនភាពខ្លាំងណាស់ជាមូយនិងទឹកខ្មៅដែលប្រឡាក់ជាប់និងចង្អុលដៃបន្សល់ពីរការបោះឆ្នោត  ព្រោះនៅពេលពួកគាត់ ជូបជុំគ្នា ម្តងៗពួកគាត់តែងតែលើកចង្អុលដៃដែលប្រឡាក់ទឹកខ្មៅនោះបង្អូតគ្នាជាពិសេសគឺការជូបគ្នានៅតាមតុគុយទាវ.តុកាហ្វេរជាដើម។

ជួបជាមួយ ប្អូនប្រុស សារ៉េត បាននិយាយទាំងទឹកមុខ សប្បាយរីករាយ  ខណៈរូបគាត់អង្គុយហូបកា ហ្វេរក្នុងហាងមួយកន្លែងជាមូយមិត្តភក្កិជាច្រើននាក់ថារូបគាត់មានមោទនភាពខ្លាំងជាមួយនិងចង្អុលដៃរបស់គាត់ដែលប្រឡាក់ទឹកខ្មៅដែលបន្សល់ទុកពីការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អណត្តិទី ០៥ នាពេលនេះ ពីព្រោះនេះជាការបញ្ជាក់ថារូបគាត់បានទៅបោះឆ្នោតបំពេញភារកិច្ចត្រឹមត្រូវជ្រើសរើសថ្នាក់ដឹកនាំ ក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានសមត្ថភាពពិតប្រាកដ បំរើប្រជាពលរដ្ឋ ។ហើយគាត់ក៍ត្រេកអរណាស់ដែរ ចំពោះអ្នកនយោបាយខ្មែរយើងមានភាពចាស់ទុំចេះបង្រួបបង្រួមគ្នាបានធ្វើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌បំផុតគ្មានអំពើហឹង្សាកើតឡើងទោះបីការបោះឆ្នោតនេះអ្នកណាចាញ់អ្នកណាឈ្នះក៍ដោយ។ហើយអ្វីដែលគាត់ចង់បានក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូលនោះគឺសុខសន្តិភាពសេរីភាពពេញលេញក្នុងការប្រស្រយ័ទំនាក់ទំនងរកស៊ីចិញ្ចឹមជីវិតកូនថៅនិងជាពិសេសរូបគាត់ស្អប់ខ្ពើមបំផុតនិងមិនគាំទ្រជាដាច់ខាតរាល់ទង្វើពាក្យសម្តីញ៉ុសញ៉ុងពីសំណាក់ជនខិលខូចឱកាសនិយមប្រមែលប្រមូលគ្នាធ្វើបាតុកម្មទាមទានេះទាមទានោះប្រឆាំងនិងរដ្ឋាភិបាលបង្ករភាពចលាចលក្នុងសង្គមជាតិគ្មានស្ថេរភាពប្រជាពលរដ្ឋរស់នៅគ្មានសេចក្តីសុខព្រោះតែបំរើផលប្រយោជន៍បុគ្គល់។

ដោយឡែកសំរាប់លោក សុខ ម៉ន ក៏បានបង្ហាញពីរទឹកចិត្តពាក់ពន្ធ័ការ បោះឆ្នោតថារូបគាត់សប្បាយរីក រាយខ្លាំង ណាស់ចំពោះការបោះឆ្នោតជ្រើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អណត្តិទី ០៥ ទី៥ ដែលប្រព្រត្តិទៅនូវ ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២២កន្លងទៅនេះ ពិព្រោះការបោះឆ្នោតបានប្រកបដោយ សេរីនិងយុត្តិធម៌បំផុត និងគ្មាន ការគំរាមកំហែងពីគណបក្សនយោបាយណានោះទេ ដោយ ការបោះឆ្នោតក៏មាន សភាពស្ងប់ស្ងាត់ល្អផងដែរ។ជាមួយគ្នានេះលោក សុខ ម៉ន ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ផងដែរថាចំពោះស្ថាន ភាពការរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុតាំងពីរមុនពេលបោះឆ្នោតនិងក្រោយពេលបោះឆ្នោតគឺមានភាពល្អប្រសើរគ្មានអ្វីប្រែប្រូលឡើយ។

សូបបញ្ជាក់ថា៖ខេត្តព្រះសីហនុមានស្រុកចំនួន០៣គឺស្រុក ស្ទឹងហាវ . ស្រុក កំពុងសីលា .ស្រុក ព្រៃនប់ និងមានក្រុងចំនួន ០២ គឺ ក្រុងព្រះសីហនុ និង ក្រុងកោះរ៉ុង។មានប្រជាពលរដ្ឋ គ្រប់អាយុបោះឆ្នោះចំនួន ១៥១ ៥៨៩នាក់ប៉ុន្តែរប្រពលរដ្ឋដែលមានក្នុងបញ្ជីឈ្មោះរបស់(គ.ជ.ប)មានចំនួនតែ១៣៦២៧៥នាក់។ខេត្តព្រះសីហនុមានការិយាលយ័បោះឆ្នោតទាំងអស់សរុបចំនួន៣១៧ការិយាលយ័ មានឃុំ សង្កាត់ចំនួន២៩ និងមានគណៈបក្ស ចំនួន១១ គណៈបក្ស រូមាន ៖ ទី០១ គណបក្សប្រជាជនកម្ពុជា .ទី០២គណបក្សភ្លើងទៀន.ទី០៣ គណបក្សហ៊្វុន ស៊ិនប៉ិច.ទី០៤គណបក្សខ្មែររួបរួមជាតិ.ទី០៥គណបក្សយុវជនកម្ពុជា.ទី០៦គណបក្សឯកភាពជាតិខ្មែរ.ទី០៧គណ បក្សកម្ពុជានិយម.ទី០៨គណបក្សកែទម្រង់កម្ពុជា.ទី០៩គណបក្សខ្មែរស្រឡាញ់ជាតិ.ទី១០គណបក្សខ្មែរតែមួយ.ទី១១គណបក្សសញ្ជាតិកម្ពុជា។ ចំពោះលទ្ធផលបណ្តោះអាសន្ន នៃការ បោះឆ្នោត ដែលប្រព្រត្តិទៅថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ ២០២២ក្នុងឃុំ សង្កាត់ទាំង២៩ ទូទាំងខេត្តព្រះសីហនុ ៖ គណៈបក្សប្រជាជនកម្ពុជា ទទួលបាន អាសនៈចំនួន១៦១ . ហើយសំរាប់គណៈបក្ស ភ្លើងទៀន ទទួលបានអាសនៈចំនួន១៦ ។រីឯគណៈផ្សេងទៀត ទទួលបានសម្លេងគាំទ្រ​តិចតួច បំផុតនិងមិនទទូលបានអាសនៈទេ៕

 

(ដោយនាគសមុទ្រ)