សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិមានប្រសាសន៏បញ្ជាក់ថាកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស ក្នុងលើទឹកដីកម្ពុជាទេ

0

ខេត្តព្រះសីហនុ៖មានប្រសាន៏ក្នុងពីធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្រសម្រាប់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រនាព្រឹក ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២២ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បាន អះអាងបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសក្នុងមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាមទឹកដីប្រទេសកម្ពុជានោះទេ ។ពីធីបើកការ សាងសង់នេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម វ៉ាង វិនធានឯកអគ្គ រដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអនុព័ន្ធ យោធាប្រចាំព្រះរាជាណាចក្រកម្ពុជា និងអភិបាលខេត្តជាប់សមុទ្រ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍បើកការដ្ឋានសាងសង់ រោងជាងជួសជុលនាវាផែសំចតនិងស្ដារឃ្លងនៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្រសម្រាប់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដើម្បីលើកកម្ពស់កម្រិតវិស័យការពារជាតិ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការភាពជាដៃ គូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួម ដែលជាគុណប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុង និងក្រៅតំបន់។

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ក្នុងការ ចូលរួមបើកការដ្ឋាន ដោយអបអរសាទរថ្នាក់ដឹកនាំប្រទេសទាំងពីរ ដាក់ចេញនូវគ្រប់វិស័យទទួលបានផ្លែផ្កា ជម្រុញទំនាក់ទំនងទ្វេភាគី ជាបងប្អូនដែកថែប ជាដៃគូរយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ កាន់តែស៊ីជម្រៅលើកស្ទួយកងទ័ពជើងទឹកកម្ពុជា។ការផ្តល់ជំនួយដល់កងទ័ពកម្ពុជាសំដៅពង្រឹងសមត្ថភាពលើវិស័យការពារជាតិ ដើម្បីបុព្វហេតុ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា គម្រោងសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ធ្វើឡើងក្នុងបំណងលើកកម្ពស់វិស័យការពារជាតិ ហើយសមិទ្ឋិផលថ្មីនេះ ក៏ធ្វើឡើងស្របតាមកំណែទម្រង់ របស់កងយោធពលខេមរៈភូមិន្ទ ផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ មានជំនឿថា ក្រោយការសាងសង់ និងបំពាក់ឧបករណ៍សម្ភាររួចរាល់ កងទ័ព នឹងមានសមត្ថភាពខ្ពស់ជាងមុន ខណៈកម្ពុជា គ្មានចេតនាបង្កការ គំរាមកំហែងឬបង្កទំនាស់ជាមួយបណ្តាប្រទេសណាមួយនោះដែរ។តែនេះជាការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងអនាគត រួមចំណែកយ៉ាងសំខាន់ក្នុងការការពារឯករាជ្យ សន្តិភាព អធិប តេយ្យបូរណភាពទឹកដី និងរាល់សមិទ្ធផល នៃសង្គមជាតិកាន់តែរឹងមាំ និងលើកតម្កើងកេរ្តិ៍ឈ្មោះកងយុទ្ធពល ខេមរៈភូមិន្ទ នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន មានការវិវត្តឥតឈប់ឈរ ធ្វើឱ្យមានទំនាក់ទំនងមិត្តភាព ជាប្រពៃណីកម្ពុជាចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស កិច្ចសហប្រតិបត្តិការយោធាទាំងពីរបាន បន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យរហូតឈានដល់កិច្ចសហប្រតិបត្តិការភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ការជឿជាក់៕(ដោយនាគសមុទ្រ)