អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដីភ្នំកម្មសិទ្ធរបស់រដ្ឋ ដែលឈ្មួញលួចឈូសឆាយ ទន្ទ្រានយកដោយគ្មានច្បាប់អនុញ្ញាត

0

ប៉ៃលិន)៖នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដីភ្នំកម្មសិទ្ធរបស់រដ្ឋ ដែលឈ្មួញលួចឈូសឆាយ ទន្ទ្រានយកដោយគ្មានច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ពិធីនេះមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អភិបាលរងខេត្ត មន្ត្រីសាលាខេត្ត និងប្រធានមន្ទីរជំនាញជុំវិញខេត្ត ជាច្រើននាក់។
ក្នុងឪកាសនោះដែរលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានក្រើនរំលឹក ដល់ប្រធានមន្ទីរជំនាញមួយចំនួន និងបុគ្គលរំលោភបំពានដីចំណីភ្នំ និងដីភ្នំ ដែលពាក់ព័ន្ធនិងការរំលោភបំពានដីសាធារណៈ របស់រដ្ឋ យកមកគ្រប់គ្រង ដើម្បីប្រយោជន៍ផ្ទាល់ខ្លូន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ គឺមិនអាចយកដីសាធារណៈ របស់រដ្ឋ ដោយបំពានឡើយ។
ពាក់ព័ន្ធ និងការរំលោភបំពាន ដីចំណីភ្នំ និងដីភ្នំនេះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានដាក់ចំណាត់ការ ដល់លោក លោកស្រីប្រធានមន្ទីរជំនាញមួយចំនួន ត្រូវអនុវត្តន៍ តាមនីតិវិធីច្បាប់ ចំពោះបុគ្គលណា ឬមានការឃុបឃិតគ្នា ដើម្បីរំលោភយកដីចំណីភ្នំ និងដីភ្នំ ត្រូវតែបញ្ឈប់ការកាយ និងរុករាន់ដីហាមឃាត់ជាបន្ទាន់ផងដែរ។លោកជំទាវអភិបាលខេត្ត ក៍បានបញ្ជាក់ដែរថា៖ ក្នុងករណី ការអនុវត្តន៍ មានការរាំងស្ទះ ដោយបញ្ហាណាមួយ ដែលមិនមានការចូលរួមសហការពីបុគ្គល រំលោភបំពាន សូមរៀបចំឯកសារ សម្រាប់រដ្ឋបាលខេត្ត ដាក់ជូនតុលាការ ធ្វើចំណាត់ការ តាមនីតិវិធីផ្លូវច្បាប់ផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន