ចាប់ខ្លួនជនសង្ស័យម្នាក់នៅខេត្តកណ្តាលពាក់ព័ន្ធករណីលក់អាវុធឲ្យជនជាតិវៀតណាមបាញ់ប្រហារសមត្ថកិច្ចប៉ូលិសក្រុងព្រះសីហនុ

0

​ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប៉ូលិស អធិកាដ្ឋាននគបាលក្រុងព្រះសីហនុ សហការជាមួយសមត្ថកិច្ចប៉ូលិស ខេត្ត កណ្តាលនាថ្ងៃទីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២២បានធ្វើការចាប់ខ្លួនជនជាប់ស្ស័យម្នាក់ដែលពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់លក់ទៅជនជាតិវៀតណាមប្រើប្រាស់បាញ់ ប្រហារ លោក អធិការង ប៉ូលិស ក្រុងព្រះសីហនុម្នាក់ រងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ២០២២ ។

ជនជាប់សង្ស័យ មានឈ្មោះ  ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក ត្រូវបានចាប់ ខ្លួនត្រង់ចំណុចផ្ទះជនស្ស័យតែម្តងស្ថិតក្នុងបូរីទួលសង្កែភូមិអរិយក្សត្រឃុំអរិយក្សត្រស្រុកល្វាឯមខេត្ដកណ្ដាល។ក្រោយពេលចាប់ខ្លួនសមត្ថកិច្ច ធ្វើការដកហូត វត្ថុតាងរូមមាន៖ អាវុធចំនួន០៣ដើម.ទី១.អាវុធខ្លីម៉ាកGlook19  លេខBPRV205. ទី២.អាវុធខ្លីម៉ាកGlook លេខEVO403.ទី៣.អាវុធវែងម៉ាកCZSCORPIONEVO3A1. ទី៤.បំពុងខ្ទប់សម្លេង ចំនួន១០. ទី៥.គ្រាប់អាវុធខ្លីប្រភេទ9mm ចំនួន៤២៦គ្រាប់. ទី៦.បង់ចំនួន០៦ ខ្លីចំនួន០៤ វែងចំនួន០២ និង ទី៧. សំភារ: ជួសជុលអាវុធមួយចំនួនផងដែរ។

បច្ចុប្បន្ន៖ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើបានប្រគល់ជូនអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមរំលិកផងដែរថា៖លោក ងី បេ ឡា អធិការងប៉ូលិសក្រុងព្រះសីហនុត្រូវក្រុមជនល្មើស បាញ់បាក់ ជើងរងរបួសធ្ងន់ខណៈ លោកចុះបំពេញការងារ ឆែកឆេអាវុធជាតិផ្ទុះ នៅតាម ដងផ្លូវសាធារណៈ នាយប់ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចតាមបណ្តោយផ្លូវ ស្ថិតក្នុង ភូមិលេខ ០៦ សង្កាត់លេខ ០៤ ក្រុងព្រះសី ហនុ។ ក្រោយពេលកើត ហេតុ សមត្ថកិច្ចប៉ូលិស បានធ្វើការចាប់ ខ្លួនជនជាប់ សង្ស័យ ចំនួន០៥នាក់ ក្នុងនោះ ស្រី០២នាក់ (ជនជាតិវៀតណាមទាំងអស់)និងបានដក់ហូតអាវុធខ្លីមួយដើមក្នុងពេលនោះផងដែរ៕(ដោយ នាគសមុទ្រ)