ខេត្តព្រះសីហនុ៖ជនសង្ស័យចំនួន២០នាក់នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ក្រោយបញ្ចប់ការ សាកសួរ ពាក់ព័ន្ធបទល្មើស ព័ន្ធជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។
លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ព្រះសី ហនុ បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖ ជនសង្ស័យទី០១ មានឈ្មោះ សិត ពិសិទ្ធ ហៅអាខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ ទីកន្លែងកំណើតភូមិព្រែកក្ដីឃុំព្រែកក្ដីស្រុកកណ្ដៀងខេត្តពោធិ៍សាត់ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។ទី០២ឈ្មោះចាន់ វិត ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត ភូមិអូរចារ សង្កាត់អូរចារ ខេត្តបាត់ដំបង ស្នាក់នៅ បណ្ដោះអាសន្នក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ទី០៣ឈ្មោះសេង រតនៈ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ភូមិរោងវែង ស្រុកកំពង់ត្រាច ខេត្តកំពតស្នាក់នៅ សង្កាត់ លេខ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ជនសង្ស័យទាំង០៣ត្រូវបានចាប់ខ្លូននៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២២ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ដឹកនាំដោយលោកវរៈសេនីយ៏ត្រី ថៃ គឹមសាន មេបញ្ជា ការ គឺចាប់ខ្លួននៅត្រង់ចំណុចក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ដកហួតបាន វត្ថុតាង រូមមាន៖ ម្សៅសថ្លាចំនួន១៤កញ្ចប់. ទូរសព្ទដៃចំនួន០៣គ្រឿង. ដែកកេះចំនួន០៩.ជញ្ជីងថ្លឹងចំនួន០១. ប្រាក់ រៀល២០០០០០រៀល.ឧបករណ៍សម្រាប់ជក់ចំនួន១៩.កន្ត្រៃចំនួន១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ19 ចំនួន១ លិខិតឆ្លងដែនចំនួន១.និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន។
ជនសង្ស័យទី០៤មានឈ្មោះ LY SHU SHENGភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិនមុខរបរ យាមកា ប៉ាល។ទី០៥ឈ្មោះសឿន សេង ភេទប្រុស អាយុ ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករនេសាទ (ស្នាក់នៅ លើទូកនេសាទ)ស្រុកកំណើត ភូមិក្រចាបឃុំព្រៃខ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង។ទី០៦ឈ្មោះ វី លី ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករនេសាទ(ស្នាក់លើទូក)ស្រុកកំណើតភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពាររាំង ខេត្តព្រៃវែង។ទី០៧-ឈ្មោះសឿន ស្រ៑ាង ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មករនេសាទ(ស្នាក់នៅលើ ទូក)ស្រុកកំណើតភូមិស្រែមុត ឃុំកញ្ចៀចស្រុកកញ្ចៀច ខេត្តព្រៃវែង។ទី០៨ឈ្មោះម៉ាញ់ ឌឿនភេទប្រុសអាយុ ៣៣ឆ្នាំជនជាតិខ្មែរមុខរបរកម្មករនេសាទ(ស្នាក់លើទូក)ស្រុកកំណើតភូមិបត់សេមាន់ឃុំព្រៃនប់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមជនសង្ស័យត្រូវបានចាប់ខ្លូន នៅថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០២២ ដោយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរៈសេនីយ៏ត្រី ឡុង គឹមហួរ នាយកា រិយាល័យសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការទំនប់រលកដឹកនាំដោយលោក អនុសេនីយ៏ឯកឈុន ឈា។គឺចាប់ខ្លូននៅត្រង់ចំណុច (នៅលើទូកនេសាទចិនចតចោលយូរឆ្នាំមកហើយ) ស្ថិតក្នុងក្រុមទី២៦ភូមិ៣ ទំនប់រលកសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រោយពេលចាប់ខ្លួនសមត្ថកិច្ច ដកហួតបានវត្ថុតាង រូមមាន៖ ម្សៅសថ្លា ចំនួន០៤កញ្ចប់តូចទម្ងន់ ០.៧ក្រាម. -លុយខ្មែរ ១០០.០០០៛ – ដែកកេះ០៣ – ទូរស័ព្ទដៃ ០៣គ្រឿង- ខ្សៀរជក់ ០៤ -លិខិតឆ្លងដែន(ចិន)០១ផងដែរ។
ជនជាប់សង្ស័យទី០៩មានឈ្មោះ១- ឈ្មោះឡេង សុខ ភេទប្រុសអាយុ៣០ឆ្នាំជនជាតិ ខ្មែរមុខ របរមិនពិតប្រាកដរស់នៅក្រុម៧ ភូមិ៣ សង្កាត់១ក្រុង ព្រះសីហនុខេត្តព្រះសីហនុ។១០-ឈ្មោះអឿន អាន ភេទប្រុសអាយុប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិប្រាកដរស់ក្រុម១៤ភូមិ៣ សង្កាត់១ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។១១-ឈ្មោះអាន សំអន ភេទប្រុស អាយុ ២១ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១៤ភូមិ៣សង្កាត់ ១ ក្រុង ព្រះសីហនុខេត្តព្រះសីនុ។១២-ឈ្មោះ អានសំអ៊ុនភេទប្រុសអាយុ១៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅក្រុម១៤ភូមិ៣សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។១៣-ឈ្មោះចាន់ សុភាភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅក្រុម១៤ភូមិ៣សង្កាត់១ក្រុងព្រះសីហនុខេត្តព្រះសីហនុ។១៤-ឈ្មោះរស់ ឆាំងកាភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ។១៥-ឈ្មោះឈុន យន្ត័ ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅក្រុម១៦ភូមិ៣សង្កាត់១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។១៦-ឈ្មោះយ៉ាន់ ពិសិទ្ធភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរព្រូឡានស្នាក់នៅក្រុម១៣ភូមិ៣សង្កាត់១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ជនសង្ស័យខាងលើត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២២ ដោយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរៈសេនីយ៏ត្រីឡុង គឹម ហួរ នាយការិយាល័យសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការទំនប់រលកដឹកនាំដោយលោក អនុសេនីយ៏ឯកឈុន ឈា។គឺចាប់ខ្លូននៅត្រង់ចណុចស្ថិតក្រុម១១ភូមិ៣ សង្កាត់១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ដកហួតបានវត្ថុតាងរូមមាន៖ម្សៅសថ្លា ចំនួន០៥កញ្ចប់ទម្ងន់ ៥.៥៤ ក្រាម.ដែកកេះ ០៦ គ្រឿង – ទូរស័ព្ទដៃ ០៤ គ្រឿង- ខ្សៀរជក់ ០៤ គ្រឿង. ប្រាក់ ១២០០០០រៀលផងដែរ។
ជនសង្ស័យទី១៧ មានឈ្មោះ អឿ សុវណ្ណភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១១ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី១៨ឈ្មោះជ្រេង ពៅសិលាភេទប្រុសអាយុ ២៣ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ស្នាក់នៅក្រុម១១ភូមិ៣សង្កាត់៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។១៩ឈ្មោះមាស សុផលភេទប្រុស អាយុ ៤២ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅក្រុម១១ ភូមិ៣សង្កាត់ ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។២០ឈ្មោះ ង៉ែត សើនភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខ របរមិនពិត ប្រាកដស្នាក់នៅក្រុម១១ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ជនសង្ស័យខាងលើត្រូវបានចាប់ខ្លូននៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២២ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុដឹកនាំដោយលោកវរៈសេនីយ៏ត្រី ឡុង គឹម ហួរ នាយការិយាល័យសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការទំនប់រលកដឹកនាំដោយលោក អនុសេនីយ៏ ឯកឈុន ឈា។គឺចាប់ខ្លួននៅត្រង់ចំណុចស្ថិតក្រុម១១ភូមិ៣ សង្កាត់៣ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ដកហួតបានវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន០២កញ្ចប់ទម្ងន ០.៧៧ ក្រាម- ដែកកេះ ០១-ដបជក់ ០១ – ខ្សៀរជក់ ០៣គ្រឿង-ដាវ. ០២ដើម-លុយខ្មែរ ៥០០០០រៀល។ ជនសង្ស័យទាំង២០នាក់ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជួនទៅសាលាដំបួងនារសៀលថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនិតីវិធីនៃច្បាប់។
ដោយឡែក សំរាប់ជនសង្ស័យចំនួន២នាក់ ផ្សេងទៀត ទី០១ឈ្មោះ សៅ បារាំង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខមុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ទី០២ឈ្មោះ ហេង ប៊ុនធឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មមុខរបរ ជាងសំណង់ បច្ចុប្បន្នស្នាក់នៅភូមិចំការហ្លួងឃុំចំការហ្លួងស្រុកកំពង់សីលាខេត្តព្រះសីហនុ។ជនសង្ស័យទាំង០២នាក់ត្រូវបានចាប់ខ្លួន នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២២ ដោយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សីលាដឹកនាំដោយលោក អនុសេនីយ៍ ទោ ប៊ុន សាន នាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា គឺចាប់ត្រង់ចំណុចភូមិចាំស្រីឃុំ កំពង់សីលាស្រុកកំពង់សីលាខេត្ត ព្រះសីហនុ។ក្រោយពេលចាប់ខ្លូន សមត្ថកិច្ចដកហួតបានវត្ថុតាងរូម មាន៖ ១.ម្សៅសថ្លាចំនួន០១កញ្ចប់។ ២.ទូរស័ព្ទ ដៃ ម៉ាក OPPO ចំនួន ០២គ្រឿង ។ ៣. ម៉ូតូម៉ាកសង់C១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ផលិតឆ្នាំ២ ០១៣ ចំនួន ០១គ្រឿង។ជនសង្ស័យទាំង០២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធ ហត្ថ បញ្ជាក់ថាបានកសាងសំណុំរឿង បញ្ជួនទៅសាលាដំបូងខេត្តព្រះសីហនុ រូចហើយ នៅថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២២ ៕
(ដោយនាគសមុទ្រ)