ចាប់ខ្លួនជនជាប់សង្ស័យបាន០៣នាក់បន្ថែមទៀតជាមួយនិងអាវុធវែងខ្លីជាង២០ដើមពាក់ព័ន្ធករណីបាញ់ប្រហារលោក អធិការង ប៉ូលិសក្រុងព្រះសីហនុម្នាក់ បាក់ជើងរងរបួសធ្ងន់ធ្ងរ

0

ខេត្តព្រះសីហនុ៖ស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុបានបញ្ជាក់ថារហូតមកដល់ពេលនេះជនជាប់សង្ស័យជួញដូរអាវុធដែលលក់ឲ្យជនដៃដល់ពាក់ព័ន្ធករណីបាញ់ប្រហារលោកអធិការងប៉ូលិសក្រុងព្រះសីហនុម្នាក់បាក់ជើង រងរបួសធ្ងន់ធ្ងរ នោះត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌសហការជាមួយប៉ូលិសស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុបើកការស៊ីបអង្កេតឈានដល់ការចាប់ខ្លួនបានចំនួន០៣នាក់បន្ថែមទៀត(ជនជាតិខ្មែរ)គឺចាប់ខ្លួននៅតាមបណ្ដាលខេត្តចំនួន៣ផ្សេងៗគ្នាក្នុងនោះមានខេត្តបន្ទាយមានជ័យ.ខេត្តឧត្តមានជ័យ .ខេត្តកណ្តាល និងធ្វើការដកហួត វត្ថុតាង អាវុធ វែងខ្លី ចំនួនជាង២០ផងដែរ។

សូមរំលិកផងដែរថា៖លោក ងី បេ ឡា អធិការងប៉ូលិសក្រុងព្រះសីហនុត្រូវក្រុមជនល្មើស បាញ់បាក់ ជើងរងរបួសធ្ងន់ខណៈ លោកចុះបំពេញការងារ ឆែកឆេអាវុធជាតិផ្ទុះ នៅតាម ដងផ្លូវសាធារណៈ នាយប់ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចតាមបណ្តោយផ្លូវ ស្ថិតក្នុង ភូមិលេខ ០៦ សង្កាត់លេខ ០៤ ក្រុងព្រះសី ហនុ។ ក្រោយពេលកើត ហេតុ សមត្ថកិច្ចប៉ូលិស បានធ្វើការចាប់ ខ្លួនជនជាប់ សង្ស័យ ចំនួន០៥នាក់ ក្នុងនោះ ស្រី០២នាក់ (ជនជាតិវៀតណាមទាំងអស់)និងបានដក់ហូតអាវុធខ្លីមួយដើមក្នុងពេលនោះផងដែរ។ ហើយសរុប ជនជាប់សង្ស័យដែលបានចាប់ខ្លួនទាំងអស់មកដល់ពេលនេះបានចំនួន ៨នាក់ ក្នុងនោះស្រី០២នាក់ ប៉ុន្តែរ មនុស្ស ចំនួន០២ នាក់(ស្រី ១នាក់)ត្រូវបានសមត្ថកិច្ចបានដោះលែងវិញក្រោយសាកសួរមិនមានការពាក់ព័ន្ធ។

បច្ចុប្បន្ន ជនជាប់សង្ស័យចំនួន០៦នាក់ (ស្រី ១នាក់)កំពុងត្រូវបាន សមត្ថកិច្ចស្នងការដ្ឋាននគបាលខេត្ត ព្រះសីហនុបន្តនិតីវិធី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

(ដោយនាគសមុទ្រ)