លោកស្រី ម៉ែន សំអន កាន់បិណ្ឌ​វេន​ទី​៦ នៅ​វត្ដ​សា​វ័​ន្ដ​តេ​ជោ តាម​គន្លង​ប្រព្រៃ​ណី​ព្រះពុទ្ធសាសនា

0

​ភ្នំពេញ​៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋ សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ចូលរួម​កាន់បិណ្ឌ និង​រាប់បាត្រ​វេទី​៦ នៃ​ពិធីបុណ្យ​ភ្ជុំ បិណ្ឌ​នៅ​វត្ដ​សា​វ័​ន្ដ​តេ​ជោ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៤ តាម​គន្លង​ប្រព្រៃ​ណី ព្រះពុទ្ធសាសនា ដើម្បី​ឧ​ទិ្ទ​ស​កុសលផល​បុណ្យ​ដល់​ជីដូន ជីតា និង អ្នកមានគុណ​ព្រមទាំង​ញាត្ដិ​ការ​ទាំង​ប្រាំពី​សណ្ដាណ និង​យុទ្ធជន ដែល​បាន​លះបង់​អាយុជីវិត ក្នុង​បុព្វហេតុ​ការពារ​ទឹកដី​មាតុភូមិ ។a1

ពិធីបុណ្យ​កាន់បិណ្ឌ​នេះ បាន​ប្រារព្ធ​ធ្វើ​ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ សាសនា ដោយមាន​ការថ្វាយ​នូវ​គ្រឿង​សក្ការៈបូជា​ចំពោះ​ព្រះ​ពុទ្ធរូប​ស្នង​អង្គ ព្រះសម្មាសម្ពុទ្ធ ព្រះ​បរម​គ្រួ​នៃ​យើង និង បាន​ប្រារព្ធ​នូវ​បទ​នមស្ការ​ព្រះ​រតន ត្រ័យ ថ្វាយបង្គំ​ព្រះ សមាទានសីល ដើម្បី​គោរព រំឭក​ដល់​គុណបុណ្យ​ព្រះ​រតន ត្រ័យ​កែវ​ទាំងបី មាន​ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ព្រមទាំង​បាន​និមន្ត​ព្រះសង្ឃ ចំនួន​២៥ អង្គ ស្វាធ្យាយ​ជយ​ន្តោ​ចម្រើន​ព្រះ​បរិត្ត ពុទ្ធ​ពរជ័យ​មង្គល​ជូន​ចំពោះ​លោកស្រី ម៉ែន សំអន5

និង​សហការី , ក្រុមគ្រួសារ ,​ព្រមទាំង​ថ្នាក់​ដឹក នាំ​គ្រប់លំដាប់ ថ្នាក់ នៃ​ក្រសួង​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក៍​ដូច​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់​ដែល​បាន​ចូលរួម ក្នុង​ពី​ធី​បុណ្យកាន់បិណ្ឌ នា​ឪ​កាស​នេះ​ផងដែរ ។ នៅក្នុង​ឱកាស​នេះដែរ លោកស្រី ឧ​ប​នាយ​រដ្ឋមន្ដ្រី ក៍បាន​ឧ​ទិ្ទ​ស​កុសលផល​បុណ្យ ដែល​បានមកពី​ការ​ផ្ដូ​ច​ផ្ដើម ដោយ​សទ្ធា​ជ្រះថ្លា ក្នុង​ពិធី​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​នេះ​ជូន​ដល់ សម្ដេច ទាំងបី ប្រមុខ​ដឹកនាំ ដ៍​វាងវៃ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​គ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រ៉ា នី​ហ៊ុន សែន ដែល​លោក​តែងតែ​យក​ចិ​ត្ដ​ទុកដាក់​គិតគូរ​ពី​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា របស់​រដ្ឋ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​គោរ​ព្ធ​ប្រតិ​ប​ត្ដិ​តាម​គន្លង​ព្រះពុទ្ធសាសនា និង​ប្រព្រៃ​ណី​ជាតិ​យើង ។ a2

លោកស្រី ក៍បាន​បួងសួង​សុំ​ឲ្យ​វត្ថុ​សក្ដិ​សិទ្ធិ​ក្នុង​លោក​ជួយ​តាម ថែរក្សា​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សម្ដេច​អគ្គមហាសេនាបតី​នាយក​រដ្ឋ មន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ជួបតែ​ជ័យជំនះ​គ្រប់​ភារកិច្ច និង ទទួល​នូវ​សុខដុមរមនា ដើម្បី​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅរក​កា​រីកចម្រើន​ប្រកបដោយ​សុខសន្ដិភាព ជានិច្ច​និរន្ដ ។ ជាមួយគ្នា​នោះដែរ​លោកស្រី ឧបនាយករដ្ឋមន្ដ្រី​ក៍បាន ប្រគេណ​នូវ​ទេយ្យទាន និង​ទេយ្យវត្ថុ គ្រឿង​ភេ​ជ្ជៈ គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ ដល់​ព្រះសង្ឃ ហើយ​ប្រារព្ធ​ពិធី រាប់​បាត ព្រមទាំង​នាំ​បច្ច័យ​ចែក​ជួន ដល់​លោកយាយ លោកតា និង​ពុទ្ធបរិស័ទ ចំណុះ​ជើង​វត្ដ ផងដែរ ។ ​a3

សូមបញ្ជាក់ថា​៖ ប្រជាជន​ខ្មែរ​ជឿថា ព្រលឹង​របស់​អ្នក​ទាំងនោះ នឹង​មកដល់​វត្ត​អារាម ហើយ ទទួល​ការផ្ដល់ជូន​ពី​សាច់ញាតិ ឬ​កូនចៅ​របស់​ពួកគេ​តាមរយៈ​ការ​អធិដ្ឋាន ដោយ ព្រះសង្ឃ​។ ម្យ៉ាងទៀត​គេ​ខ្លាច​ជីដូន​ជីតា​ដាក់​ប្រទេច​បណ្ដាសា​ឲ្យ​គេ​ហិនហោច ប្រសិនបើ​ដើរ​ស្វែងរក​គ្រប់​៧​វត្ត​ហើយ ក្នុង​រយៈពេល​១៥​ថ្ងៃ នៅ​មិន ឃើញ​សាច់ញាតិ​ធ្វើ​បុណ្យឧទ្ទិសកុសល​ឲ្យ ។a7

មួយវិញទៀត​គេ​សង្ឃឹមថា កុសលផល បុណ្យ​ដែល​គេ​បានធ្វើ​នៅ​ជាតិ​នេះ​នឹងធ្វើ​ឲ្យ​គេ​ទទួលបាន​នូវ​សេចក្ដីសុខ សេចក្ដី ចម្រើន​រហូតដល់​ជាតិ​ក្រោយ ។​ ​រយៈពេល​១៤​ថៃ្ង​គេ​ឱ្យ​ឈ្មោះថា បុណ្យកាន់បិណ្ឌ ឬ​បុណ្យ​ដាក់​បិណ្ឌ ចំណែក​ថ្ងៃ​១៥​រោច ដែលជា​ថ្ងៃ​ចុងក្រោយ​នោះ ពុទ្ធសាសនិក​ពី​គ្រប់​វេណ​ទាំងអស់ បានមក​ជួបជុំគ្នា​ធ្វើ​ទាន​ចំពោះ​ព្រះសង្ឃ​ជាមួយគ្នា ដើម្បី​បញ្ចប់​បុណ្យកាន់បិណ្ឌ ដែលជា​ថ្ងៃ​ចុងក្រោយ​នេះ ដែលមាន​ឈ្មោះថា ភ្ជុំបិណ្ឌ ឬ​ថ្ងៃ​ភ្ជុំបិណ្ឌ​៕