សន្និសីទកាសែតស្តីពីលទ្ធផលបង្ក្រាបក្រុមជនសង្សយ័ប្រើប្រាស់និងជួញដូរអាវុធបន្ទាប់ពីព្រឹត្តិការណ៏ផ្ទុះអាវុធបណ្តាលឲ្យអធិការរងនគរបាលក្រុងព្រះសីហនុម្នាក់រងរបួសបាក់ជើងម្ខាងធ្ងន់ធ្ងរ

0

ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥មិថុនា ២០២២នេះ បានធ្វើសន្និសីទកាសែត បង្ហាញពីលទ្ធផលដែលនគរបាលបង្ក្រាបក្រុមជនសង្សយ័ ប្រើប្រាស់និង ជួញដូរអាវុធខុសច្បាប់ បន្ទាប់ពីព្រឹត្តិការណ៏ផ្ទុះអាវុធពីសំណាក់ក្រុមជនល្មើសនៅក្រុងព្រះសីហនុ បណ្តាលឲ្យ អធិការរងនគរបាលក្រុងព្រះសីហនុមួយរូបរងរបួសបាក់ជើងម្ខាងធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី១៥មិថុនា២០២២។

លោកឧត្តមសេនីយ៌ទោស្នងការមានប្រសាសន៌បញ្ជាក់ថាក្នុងកិច្ចបើកប្រតិបត្តិការ ចាប់ពីថ្ងៃទី ១៥ ទៅដល់១៨ខែមិថុនាឆ្នាំ២០២២ដែលមានកិច្ចសហការកម្លាំងជំនាញនាយកដ្ឋានពាក់ព័ន្ធចំណុះឲ្យអគ្គស្នងការនៃអគ្គស្នងកាដ្ឋាននគបាលជាតិ.ព្រះរាជអាជ្ញារ ក្រុងភ្នំពេញ .ព្រះរាជអាជ្ញារខេត្តកណ្តាល .ព្រះរាជអាជ្ញារខេត្តឧត្តរ មាន ជ័យ .ព្រះរាជអាជ្ញារខេត្តរតនគីរី រួមនិងកម្លាំងសមត្ថកិច្ចនគបាលជំនាញពាក់ព័ន្ធរូមសហការជាមួយគ្នា ដឹកនាំ បញ្ជារផ្ទាល់ពីសំណាក់ឯកឧត្តមនាឧត្តសេនីយ៏ នេត សាវឿន គឺបញ្ជារគ្រប់ទីតាំង ភូមិសាស្រ្តដែលជំនាញ ចុះស្រាវជ្រាវ។  ក្នុងនោះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុក៏បាន យកចិត្តទុកដាក់ ក្នុងរឿងនេះទាំង យប់ទាំងថ្ងៃ គិតគួរពីសុវត្ថិភាពកងកម្លាំង នគបាលជាតិ ជាពិសេស នគបាលខេត្តព្រះសីហនុ និងបានផ្តល់ សម្ភារៈ និងថវិកាដើម្បីបំពេញភារៈកិច្ចនេះផងដែរ ។

កងកម្លាំងបានបើកប្រតិបត្តិការ ពីមួយថ្ងៃទៅមួយថ្ងៃ ឈានដល់ការចាប់ខ្លួនជនពាក់ព័ន្ធ .អ្នកកម្មង់ទិញ អាវុធ យកមកចែកចាយដោយខុសច្បាប់.និងអ្នកកម្មង់ពីប្រទេសជិត ខាងយកមកចែកចាយ សរុប ឃាត់ខ្លួនបាន ចំនួន០៦នាក់ ។ក្រោយចាប់ខ្លួន បានដក់ហូត អាវុធ ប្រើគ្រាប់ពិត ចំនួន១១ដើម ក្នុងនោះ អាវុធខ្លីចំនួន០៩ដើម និង អាវុធវែង ០២ដើម ដោយអាវុធទាំងអស់ សុទ្ធសឹង អាវុធស្វាយប្រវត្តិ នៅថ្មី​១០០ភាគរយ។ក្នុងនោះក៏បានដក ហូត អាវុធ កែឆ្នៃប្រើប្រាស់ គ្រាប់ជ័រ .គ្រាប់ដែក បានចំនួនបានចំនួន៣១ដើម រួមនិង បំពង់ទប់សម្លេងសំរាប់ ប្រើប្រាស់ ជាមួយអាវុធ​ខ្លីបានចំនួន១៩ដើមផងដែរ។ ហើយជនសង្ស័យទាំង០៦នាក់ខាងលើ នេះ ពួកគេ មានទំនាក់ជាមួយយ៉ាងស៊ីសង្វាក់ក្នុងការប្រព្រិត្តបទល្មើសជួញដូរអាវុធដោយពួកគេខ្លះមានជំនាញខាងជួសជុលអាវុធលក់ចែកចាយនិងកែ ឆ្នៃ​ពីអាវុធបាញ់គ្រាប់ជ័រ ទៅជាអាវុធ បាញ់គ្រាប់ពិត(៣៨០ឌីក្រេ ) ជាគ្រាប់អាចបាញ់ សម្លាប់មនុស្សបាន ។

គួរបញ្ជាក់ផងដែរថាជនសង្សយ័ដែលបានចាប់ខ្លូនទាំងមុនទាំងក្រោយ សរុបចំនួន៩នាក់ក្នុងនោះ ជនជាតិវៀតណាមចំនួន០៣នាក់(ស្រី០១នាក់)និងជនជាតិខ្មែរចំនួន០៦នាក់(ប្រុស)ដោយ ជនជាតិវៀតណាម ០៣ នាក់ដែលចាប់ខ្លួនភ្លាមៗក្រោយកើតហេតុថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ២០២២ត្រូវ បានបញ្ជូនទៅផ្តន្ទាទោស រួចហើយ។ចំណែកជនជាតិខ្មែរ០៦នាក់ដែលចាប់បានក្រោយនេះនឹងបញ្ជូនទៅផ្តន្ទាទោសនារៀសថ្ងៃទី២៥មិថុនា២០២២នេះផងដែរ។

សូមរំលិកផងដែរថា៖លោក ងី បេ ឡា អធិការងប៉ូលិសក្រុងព្រះសីហនុត្រូវក្រុមជនល្មើស បាញ់បាក់ ជើងរងរបួសធ្ងន់ខណៈ លោកចុះបំពេញការងារ ឆែកឆេអាវុធជាតិផ្ទុះ នៅតាម ដងផ្លូវសាធារណៈ នាយប់ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចតាមបណ្តោយផ្លូវ ស្ថិតក្នុង ភូមិលេខ ០៦ សង្កាត់លេខ ០៤ ក្រុងព្រះសី ហនុ។ ក្រោយពេលកើត ហេតុ សមត្ថកិច្ចប៉ូលិស បានធ្វើការចាប់ ខ្លួនជនជាប់ សង្ស័យ ចំនួន០៥នាក់ ក្នុងនោះ ស្រី០២នាក់។ប៉ុន្តែរក្រោយមកមនុស្សចំនួន០២នាក់(ស្រី១នាក់)ត្រូវបានសមត្ថកិច្ចបានដោះលែងវិញក្រោយសាកសួរមិនមានការពាក់ព័ន្ធ។៕(ដោយនាគសមុទ្រ