រដ្ឋបាលក្រុងព្រះសីហនុប្រកាសមិនអនុញ្ញាតឲ្យ អាជីវកលក់ដូរតាមតំបន់ឆ្នេរសមុទ្រ និង ទីសាធារណៈបន្តទៀតទេ

0

ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុនៅព្រឹក ថ្ងៃទី ២៨ នេះបានប្រកាសជួនដំណឹង ទៅដល់បងប្អូនជា អាជីវករ  អ្នកលក់ដូរចល័តបែបអាណាធិបតេយ្យនៅតាម ទីសាធារណៈ ជាពិសេស នៅតាម ឆ្នេរសមុទ្រ  មិន អនុញ្ញាតឲ្យលក់ដូរបន្តទៀតទេ។ដោយរដ្ឋបាលក្រុងព្រះសីហនុបានបញ្ជាក់យ៉ាងច្បាស់ថាសួមបងប្អូនបញ្ឈប់ការដាក់តុ ដាក់កៅអីនិងដាក់ចង្ក្រានដាំស្លម្ហូបអាហារនៅលើឆ្នេរសមុទ្របន្តទៀតចាប់ពីថ្ងៃជួនដំណឹងនេះតទៅដោយ ទុករយៈពេលឲ្យធ្វើការ យកសម្ភារៈចេញឲ្យអស់ពីតំបន់ដែលបានហាមឃាត់យ៉ាងយូរត្រឹមថ្ងៃ ទី៧ ខែកក្កដា ឆ្នាំ ២០២២នេះជាកំណត់ ដើម្បី ថែរក្សាបរិស្ថាន សណ្ដាប់ធ្នាប់ និងសោភ័ណភាពឆ្នេរសមុទ្រ។

ក្នុងករណីមិនអនុវត្តតាម រដ្ឋបាលក្រុង ព្រះសីហនុ និងប្រើប្រាស់វិធានការរដ្ឋបាលចាប់យក សម្ភារៈទាំង អស់មិនមានការយោគយល់ឡើយនិងមិនប្រគល់ជូនវិញទេ។ពិព្រោះឆ្នេរសមុទ្រគឺសម្រាប់ប្រជាពលរដ្ឋទូទៅមកសម្រាកលេងកម្សាន្ត មិនមែនជាទីតាំង បើកកន្លែងហូបចុកអនាធិបតេយ្យពេញឆ្នេរបែបនេះទេ។

ជាមួយគ្នានេះ រដ្ឋបាលក្រុងព្រះសីហនុ ក៏បានបញ្ជាក់ផងដែរថា កន្លង មក រដ្ឋបាលក្រុងព្រះសីហនុ តែង តែ ធ្វើការ អប់រំ ទៅដល់ បងប្អូនមិនអនុញ្ញាតឲ្យលក់ដូរ នៅតាម ដងផ្លូវសាធារណៈ ឬនៅតាម ឆ្នេរសមុទ្រនោះ ឡើយ ពិព្រោះ ការ លក់ដូរ បែប អនាធិបតេយ្យនេះ វាបានបង្ករ ផលប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់ អនាម័យ បរិស្ថាន និងសោយភណ្ណ័ភាពទីក្រុង  ដោយសំរាមជាច្រើន ត្រូវបាន ទុកចោល តាម ដងផ្លូវសាធាណៈក៏ដូចជា តាម ឆ្នេរ សមុទ្រ កន្លែងដែលបងប្អូនលក់ដូរ ។ អាជ្ញាធរក្រុងព្រះសីហនុសង្ឃឹមថា បងប្អូនអ្នកលក់ដូរចល័ត ទាំងអស់ នឹងចូលរួមសហការអនុវត្តតាមការណែនាំទាំងអស់គ្នា៕

(ដោយនាគសមុទ្រ)