ខេត្តព្រះសីហនុ៖ស្របពេលដែលកំណើនភ្ញៀវទេសចរណ៏និយមចួលចិត្ត ដើរកម្សាន្ត តាមបណ្តាលកោះនានា ក្នុងលំហរសមុទ្រ ដូចជាកោះរ៉ុង .កោះរ៉ុង សន្លិម .កោះថ្មី .កោះឬស្សី.កោះឋានសួគ៏ .កោះសង្សារ ក៏ជាកោះ តាគាវ ជាដើម គឹមួយថ្ងៃទៅ មួយថ្ងៃ មានចំនួន ច្រើន គួរឲ្យកត់សម្គាល់។ជាមួយគ្នានេះ ដើម្បីបំពេញបន្ថែម តម្រូវការទំនើបកម្មខាងវិសយ័ទេសចរណ៏តំបន់សមុទ្រ ក្រុមហ៊ុនGTVCSPEEDBOATរបស់លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជាទិញនូវអូបរ័ល្បឿនលឿនទំនើបមួយចំនួនបន្ថែមទៀត។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ថា ដើម្បីបំពេញបន្ថែមតម្រូវការទំនើបកម្មខាងវិសយ័ ទេស ចរណ៏តំបន់សមុទ្រក្នុងប្រទេសកម្ពុជាយើងក្រុមហ៊ុនGTVCSPEEDBOATរបស់លោកឧកញ៉ាបានបញ្ជាទិញនូវអូបរ័ល្បឿនលឿន ទំនើបមួយចំនួនទៀត ក្នុងនោះក្រោយពីជំនួបប្រជុំអស់រយៈពេលជាង ០៣ ម៉ោង ជាមួយក្រុមហ៊ុន អូប័រ នៅប្រទេសថៃ លោកឧកញ៉ាទៀ វិចិត្រ ឲ្យដឹងថា ទទួលបានលទ្ធផលជាផ្លែផ្កាជាវិជ្ជមាន ក្នុងនោះក្រុមហ៊ុម GTVCSPEEDBOATនឹងនាំយកអូរប័រថ្មីប្រណីតទំនើបមានប្រពន្ធ័សុវត្ថិភាពខ្ពស់សម្រាប់អតិជនក្នុងប្រទេសកម្ពុជាយើង ដែលធ្វើដំណើរកម្សាន្តតាមផ្លូវសមុទ្រនិងតាមកោះទេសចរណ៏ ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។
គួរបញ្ជាក់ផងដែរថា នៅគ្រប់បណ្តាលកោះទូទាំងខេត្ត ព្រះសីហនុ ភ្ញៀវទេសចរណ៏ ចង់ទៅកម្សាន្ត គោះមួយណាក៏មាន សេវាកម្មទូកឬនាវាដឹកជញ្ជូនអាចទៅដល់ដែរ ហើយនៅ គ្រប់ បណ្តាលកោះទាំងនោះ កោះមួយណាក៏មាន ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយ៏ដ្ឋាន សំរាប់ បំរើសេវាកម្មភញៀវទេសចរណ៏ គ្រប់តម្រូវ ការ ជាពិសេស បងប្អូនភ្ញៀវទេសចរណ៏ អាចជិះទូក ស្ទូច ត្រីកម្សាន្ត លេង ឬមុជទឹកមើល ផ្កាថ្មមើលទេស សភាព បាតសមុទ្រក៏បានដែរ។ បច្ចុប្បន្ន ប្រជាពល រដ្ឋនៅតាមបណ្តាលកោះ ដែលរកប្រាក់ ចំណូល ជាមួយ និងនិងភ្ញៀវទេសចរណ៏មានជីវិភាពល្អប្រសើរគ្រប់ៗគ្នា៕
(ដោយ នាគសមុទ្រ)