ខេត្តព្រះសីហនុ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨មិថុនា ឆ្នាំ១៩៥១-ឆ្នាំ២០២២)

0

ខេត្តព្រះសីហនុ៖ លោកគួច ចំរើន ប្រធានគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ បក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុបានអញ្ជើញរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ថ្ងៃបង្កើតគណ បក្សប្រជាជនកម្ពុជា(២៨មិថុនា ឆ្នាំ១៩៥១-ឆ្នាំ២០២២)ដោយក្នុងនោះក៏មានការចូលរួមពីសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្រុង/ស្រុកទាំង៥នៃខេត្តព្រះសីហនុ។ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

នាឱកាសនោះលោក គួច ចំរើន ប្រធានគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធាន គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានមានប្រសាសន៍អាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនម្ពុជា ដោយគូសបញ្ជាក់ថាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ជាខួបគម្រប់ ៧១ឆ្នាំ នៃការ បង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនា តស៊ូ ស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិដោយក្នុងស្មារតីគោរពដឹងគុណជ្រាលជ្រៅបំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នក ស្នេហាជាតិគ្រប់ជំនាន់ដែលបានតស៊ូធ្វើពលិកម្មប្រកបដោយសេរីភាពគ្រប់ដំណាក់កាល ដើម្បីឯករាជ្យសន្តិភាព សេរីភាព អធិបតេយ្យបូរណភាពទឹកដី និងអភិវឌ្ឍន៍ភាពរបស់ប្រជាជាតិខ្មែរ ហើយក្នុងសភាពការណ៍ដែល ប្រទេសជាតិកំពុងអបអរសាទរយ៉ាងខ្លាំងក្លាចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក។

លោក គួច ចំរើន បានបន្តថា ៧១ឆ្នាំមកនេះកម្ពុជាឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ប្រកប ដោយមោទនភាព ដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ ទោះបីស្ថិត ក្នុងកាលៈទេសៈ ក៏គណបក្សប្រជាជនកម្ពុជានៅតែរក្សាភ្ជាប់នូវគោលបំណង និងឧត្ដមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងអភិវឌ្ឍន៍ភាពសង្គម ក្រោមពន្លឺនៃសន្តិភាពប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរធំជាវិជ្ជមានប្រកប ដោយមោទនភាព ពិសេស ក្នុងវិស័យសេដ្ឋកិច្ចសង្គម សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពក្នុងរយៈពេលជាង ២ទសវត្ស រ៍មកនេះធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបហើយកំពុងខិតខំពុះពាសម្រេចនូវចក្ខុវិស័យរបស់ខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ហើយគណ បក្សប្រជាជនកម្ពុជា បន្តប្រកាន់ភ្ជាប់នូវគោលការណ៍សាមគ្គីប្រជាជាតិទាំងមូលក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គ ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារឯករាជ្យ អធិប តេយ្យបូរណភាពទឹកដីឱ្យបានគង់វង្សបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើនដូចអរិយប្រទេសនានានៅក្នុងតំបន់ប្រកបដោយភាពសុខដុមរមនានិងសេចក្តីស្រឡាញ់ដោយគ្មានការកើតឡើងនៅអំពើប្រល័យពូជសាសន៍ សង្គ្រាមនិងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀតទេ ដោយរយៈពេលជាង ២ឆ្នាំ កម្ពុជាជួបវិបត្តិជំងឺកូវីដ-១៩ ធ្ងន់ធ្ងរហើយពិភពលោកទាំងមូលពុំមានប្រទេសណាមួយគេចផុតបានទេ ប៉ុន្តែដោយមានការដឹកនាំត្រឹម ត្រូវឈ្លាសវៃ ការចូលរួមដ៏សកម្មពីប្រជាជន ព្រមទាំងមានការជួយឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិ យើងអាច គ្រប់គ្រងនិងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ៕

(ដោយ នាគសមុទ្រ)