ខេត្តព្រះសីហនុ៖លោកឧកញ៉ាទៀវិចិត្រប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២២ នេះក្រោយទទួលបានសេចក្តីរាយការថាមានអ្នកនេសាទចំនួន០២នាក់ ជួបគ្រោះថ្នាក់ដោយសារទូករបស់ពួកគេមួយគ្រឿងត្រូវខ្យល់រលកបោកបក់ទៅជាប់នឹងច្រាំងថ្មនៅត្រង់ចំណុច ភូមិសាស្រ្ត កោះថាស ក្រុងព្រះសីហនុ ។ភ្លាមៗ លោក ឧកញ្ញ៉ា ក៏បានបញ្ជួនក្រុមកម្លាំងជួយសង្រ្គោះអូប៊រ័ល្បឿន លឿនក្រុមហ៊ុនGTVCរបស់លោកឧកញ្ញ៉ាផ្ទាល់ ចុះទៅដល់ចំណុចកើតហេតុនិងបានជួយជនរងគ្រោះទាំង០២នាក់ ដោយសុវត្ថិភាព។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាជនរងគ្រោះទាំង២នាក់ មានឈ្មោះ យូ ភេទប្រុស អាយុ ៤៦ឆ្នាំ ជា ម្ចាស់ទូកនេសាទ និង ឈ្មោះ គាត សេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកូនដៃទូក អ្នកទាំងពីរស្នាក់ នៅ ភូមិ៣ សង្កាត់៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។ ជនរងគ្រោះទាំង២នាក់ ត្រូវបានជួយសង្គ្រោះ នឹងបាន នាំមកដល់កន្លែងទីទូលសុវត្ថិភាពនៅព្រឹកថ្ងៃដដែលនេះផងដែរ ។
ជុំវិញបញ្ហារខាងលើនេះជនរងគ្រោះបានការបញ្ជាក់ថាអ្នកបើកបរទូកមុនពេលកើតហេតុបានដេកលក់មួយភាំងខណៈនៅក្នុងលំហរសមុទ្រកំពុងមានខ្យល់និងរលកបោកបក់ខ្លាំងជាហេតុធ្វើទូករបស់ពួកគេទៅមុខខុសគោលដៅ ហើយក៏បានទៅបុកជាប់និងត្រាំងថ្មតំបន់កោះថាសតែម្តង។ តែ សំណាក់ល្អភ្លាមៗពួកគេត្រូវបានក្រុម កម្លាំង ជួយសង្រ្គោះអូប៊រ័ល្បឿនលឿនក្រុមហ៊ុនGTVCរបស់លោកឧកញ្ញ៉ា ទៀ វិ ចិត្រ មកជួយទាន់ពេលវេលារូចផុតពីគ្រោះថ្នាក់ ដោយសុវត្ថិភាព។
ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជល យានខេត្ត ព្រះសីហនុ ក៏បានធ្វើការអំពាវនាវផងដែរទៅដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រោះក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃ ទី៥ ខែកក្កដា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រ ខ្ពស់ៗ៕
(ដោយនាគសមុទ្រ)