នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌានាថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៤ របស់ប្រធានាធិបតីចិនលោកស៊ីជីងពីង និងនៅតំបន់អាស៊ីភាគខាងត្បូង ជាតំបន់ដែលមានឥទ្ធិពលរបស់ឥណ្ឌាតាំងពីយូលង់ណាសមកហើយ។ មេដឹកនាំទីក្រុងប៉េកាំងបានព្យាយាមបញ្ចុះបញ្ចូលប្រទេសជិតខាង ដែលជាដៃគូរនឹងជាសត្រូវផងនោះ។ មេដឹកនាំចិន បានសម្រេចលុបចោលការបំពេញទស្សនិច្ចទៅកាន់ប្រទេសជាសម្ព័ន្ធមិតយុទ្ធសាស្ត្រហើយក៏ជាសត្រូវរបស់ឥណ្ឌាដូចជាប្រទេសចិនផងដែរគឺប្រទេសប៉ាគីស្ថានដោយសារតែនៅទីនោះ កំពុងតែមានវិបត្តិនយោបាយយ៉ាងខ្លាំង។ ក្រោយបំពេញទស្សនកិច្ចប្រទេសឥណ្ឌា លោកស៊ីជីងពីង
នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេស ស្រីសង្កា ដែលជាទីកន្លែងទីក្រុងប៉េកាំផ្តាល់ជំនួយយ៉ាងច្រើនក្នុងនោះមានគម្រោងសាងសង់កំពុងផៃមានតម្លៃដល់ទៅ1,4 ពាន់លានដុល្លារ។ នៅពេលកំពុងផៃនោះរួចរាល់ គឺអនុញ្ញាត្តិឲ្យនាវាដឹកទំនិញចិនចូលចត់នៅទីនោះ ព្រមទាំងនាវាច្បាំងផងដែរ។ គោលដៅនានៃការសាងសងកំពុងផៃគឺដើម្បីបង្កើតវត្តមានយោធារបស់ចិននៅមហាសមុទ្រឥណ្ឌា ដែលមានចម្ងាយពីឥណ្ឌាតែ២៥០គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយព្រួយបារម្ភខ្លាចឥណ្ឌាត្រូវធ្លាក់ចូលក្នុងដៃជប៉ុនអាមេរិក មេដឹកនាំចិនបានស្នើវិនិយោគទៅលើវិស័យដែលឥណ្ឌាចងបាននោះគឺការសាងសង់ផ្លូវរថភ្លើល្បឿនលឿន និងសហការក្នុងវិស័យបរមាណូស៊ីវិល ។កន្លងមកមេដឹកនាំជប៉ុនលោកស៊ីហ្ស៊ូអាបេក៏បានសន្យាផ្តាល់ជំនួយកើតឡើងទ្វេដង
ដល់ប្រទេសឥណ្ឌាក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នផងដែរនៅឆ្នាំក្រោយ។ អ្នកវិភាគនយោបាយអន្តជាតិលោកShyam Saran មកពីមជ្ឈមណ្ឌុល(Center for Policy Research ) មានទីតាំងនៅទីក្រុងញ៉ូវដេលីបញ្ចាក់ថា ចិនចាត់ទុកឥណ្ឌាជាដៃគូអភិវឌ្ឍន៍និងជាគូរសត្រូវផងដែរ។បើទោះបីយ៉ាងណាក្តី ទំនាក់ទំនងឥណ្ឌានិជប៉ុនប្រសើជាងឥណ្ឌានិងចិនដោយជប៉ុននិងឥណ្ឌាមានវិវាទអធិបតេយ្យភាពជាមួយចិនដូចគ្នា អាចជួយគ្នាបាននាពេលអនាគត់។ មួយវិញទៀតពលរដ្ឋឥណ្ឌាភាគច្រើន
បានចាត់ទុគចិនគឺជាជនឈ្លានពាន់ជាសត្រូវមិនអាចលើកលេងបាន។ បើទោះមានការខិតខំតែចិនបានយឺតយ៉ាចជាងជប៉ុនទៅហើយនៅក្នុងទំនាក់ទំនងការបរទេស មេដឹកនាំជប៉ុនបានទៅទស្សនកិច្ចប្រទេសជាច្រើន ដែលជាទីលាយុទ្ធសាស្ត្ររបស់ចិននាពេលកន្លងមក ដោយជប៉ុនបានចំណាយប្រាក់យ៉ាងច្រើនជួយដល់ប្រទេសទាំងនោះ ដែលជាការអូសទាញ់ឲ្យងាក់មកគាំទ្រខ្លួន។ សកម្មភាពទាំងនោះបានធ្វើប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិន បញ្ចាក់ថា ជប៉ុនកំបុងប្រើប្រាស់នយោបាយ
ការបរទេស(ដុល្លារ)ក្នុងការអូសទាញសម្ព័ន្ធមិត្តរបស់ចិន។ នាយក រដ្ឋមន្ដ្រីជប៉ុនលោកស៊ីនហ្សូ អាបេ បានប្រើប្រាស់វិធីសាស្ដ្រទន់នៅ ក្នុងទំនាក់ទំនងការបរទេស (ដុល្លារ) មានន័យថា លោកឈានជើងដល់ ប្រទេសណា គឺបានចំណាយយ៉ាងច្រើន ជួយដល់ប្រទេសនោះ។ ក្រៅពីនេះលោក ក៏បានទំនាក់ទំនងលក់សព្វាវុធដល់ ប្រទេសដែលនៅជុំវិញចិនផងដែរ ។Bun rithy