លោក ជាវ វិជ្ជាក់ ណែនាំដល់ក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវខិតខំបម្រើសេវាសាធារណៈជូនពលរដ្ឋ ឲ្យមានតម្លាភាព និងប្រសិទ្ធភាព

0

ខេត្តព្រះសីហនុ ៖ លោក លោកជាវ វិជ្ជាក់  អភិបាលរងខេត្តព្រះសីហនុបានថ្លែងក្នុងពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុអាណត្តិទី៥ដោយមានការចូលរួមពីសំណាក់លោក ឆាយ សុគន្ធ ដា អភិបាលស្រុកស្ទឹងហាវ. កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបដែលប្រព្រឹត្តទៅនៅ សាលាសាលាឃុំកែវ ផុស នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។

លោក លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថាការបោះ ឆ្នោតជ្រើសរើស ក្រុមប្រឹក្សានៅថ្នាក់ឃុំសង្កាត់គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ លោក បញ្ជាក់ថា ដើម្បីធានា បាននូវប្រសិទ្ធភាពនៃការផ្តល់សេវានានានៅមូលដ្ឋានក្រុមប្រឹក្សាអាណត្តិថ្មីត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការ នយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។

បន្ថែមលើនេះ លោក ជាវ វិជ្ជាក់ ក៏បានជំរុញដល់មេឃុំ ស្មៀន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្ដទុក ដាក់ អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខ ឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវ សាមគ្គីភាពផ្ទៃក្នុង និងការយោគយល់ គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន៕

(ដោយនាគសមុទ្រ)