​នាយក​វិទ្យាល័យ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​សំដែង​ការព្រួយបារម្ភ​ចំពោះ​សិស្ស​ដែល​ធ្លាក់​សញ្ញាប័ត្រ​ទុតិយភូមិ​ឆ្នាំនេះ​មិនទាន់​មក​ចុះឈ្មោះ​ចូលរៀន​ត្រៀមប្រឡង​លើក​ទី​២

0

​កំពង់ឆ្នាំង​៖​ ​សម័យ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​ទូទាំងប្រទេស​លើក​ទី​២ នឹង​ចូល​មកដល់​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤​ខាងមុខនេះ តែ​អ្វីដែល​ធ្វើអោយ​លោកនាយក​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត និង​លោក​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​មានការ​ព្រួយបារម្ភ​នោះ គឺ​ចំនួន​សិស្ស​ដែល​បានមក​ចុះឈ្មោះ​រៀន​ត្រៀមប្រឡង​លើក​ទី​២ គឺ​នៅមាន​ចំនួន​តិច​នៅឡើយ​។​4

​ ​លោក អឿ ម៉េង​ចុង នាយក​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​បានអោយដឹងថា​៖​ចាប់ពី​ថ្ងៃទី​១០​និង​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៤​នេះ លោកនាយ​កបាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​តាម​វិទ្យុ មួយចំនួន​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ទាក់ទង​នឹង ការរៀន​ត្រៀមប្រឡង​លើក​ទី​២​របស់​សិស្ស ដែល​បាន​ប្រឡង​ធ្លាក់​សញ្ញាប័ត្រ​ទុតិយភូមិ​ក្នុងឆ្នាំនេះ​។​ក៍​ប៉ុន្តែ​ក្នុង​រយៈពេល​២​ថ្ងៃនេះ មាន​ ​សិស្ស​ចំនួន​៤​នាក់ តែប៉ុណ្ណោះ​ដែល​បានមក​ចុះឈ្មោះ​ចូលរៀន នៅពេលដែល​សិស្ស​ចំនួន ២៧៤​នាក់​ទៀត​មិនឃើញ​មក​ចុះឈ្មោះ ចូលរៀន​នៅឡើយ (​សូមបញ្ជាក់ថា​៖​សិស្ស​ត្រូវ ប្រឡង​ទាំងអស់​មាន​ចំនួន​៤៦៧​នាក់ ហើយ​បាន​ប្រឡង​ជាប់​ចំនួន​១៨៩​នាក់​ស្រី​១១៥​នាក់​ ​គឺ​ស្មើនឹង​៤០,៤៧% ក្នុងនោះ​សិស្ស​ម្នាក់​បានជា​ប់​និទ្ទេស​A គឺ​យុវ​សិស្ស​ឈ្មោះ ចាន់ ពិចិត្រ និង​សិស្ស​បានជា​ប់​និទ្ទេស​B មាន​ចំនួន​៦​នាក់ ក្នុងនោះ​ក៏​ស្រី​១​នាក់​ផងដែរ​)​។​ ​1

លោក​បាន​បន្តថា​៖​តាម​គោលការណ៍​ក្រសួង​អប់រំ ទី​១.​តំរូវអោយ​នាយក​វិទ្យាល័យ​ទាំងអស់​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សិស្ស​ដែល​បាន​ប្រឡង​ធ្លាក់ អោយមក​ចុះឈ្មោះ​ចូលរៀន មុខវិជ្ជា​ចំនួន​៤​ឡើងវិញ​ដោយ​ឥតគិតថ្លៃ ក្នុងនោះ​មានមុខ​វិជ្ជា​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា​។​ទី​២.​ធ្វើការ​ផ្សព្វផ្សាយ​អោយ​លោកគ្រូ​អ្នកគ្រូ ដែល​គាត់​បាន​បង្ហាត់​គួរ​នៅតាម​ផ្ទះ គឺ​មិន​តំរូវអោយ​យក​ថ្លៃ​លើសពី​ថ្លៃ​ធ្លាប់​បង្ហាត់​គួ​ធម្មតា​នោះទេ​។​

​ ​ទាក់ទង​ទៅនឹង​រឿង​ដែល​មិនមាន​សិស្ស​មក​ចុះឈ្មោះ​ច្រើន ចូលរៀន​ក្នុង​វគ្គ​បំប៉ន នេះ លោកនាយក​បាន​និយាយ​អោយដឹងថា​៖​មកពី​សិស្ស​មួយចំនួន​បាន​បង់ថ្លៃ​សិក្សា​លើ មុខវិជ្ជា​ទាំង​៤​នេះ​ជាមួយ​លោកគ្រូ​អ្នកគ្រូ​បង្ហាត់​គួ​ក្រៅ​ម៉ោង​រួចហើយ ចំណែក​សិស្ស​មួយ ចំនួន​ទៀត អាច​មិនទាន់​ដឹង​នូវ​ព័ត៌មាន​ដែលជា​គោលការណ៍​របស់​ក្រសួង​អប់រំ​។​ ​ ​3

ក្នុង​រឿងនេះ​លោក អឿ ម៉េង​ចុង ក៍បាន​សំណូមពរ​ដល់​អ្នកយក​ព័​ត៌​យើង មេត្តាជួយ​អំពាវនាវ​បន្ថែម​ដល់​សិស្ស​គ្រប់​វិទ្យាល័យ​ទាំងអស់​នៅក្នុង​ខេត្តកំពង់ឆ្នាំង ជាពិសេស​សិស្ស​ក្នុង​វិទ្យាល័យ​សុរា​ម្រឹត​តែម្តង គឺ​ត្រូវតែ​រូតរះ​នាំគ្នា​ទៅ​ចុះឈ្មោះ​នៅតាម​វិទ្យាល័យ របស់ខ្លួន ដើម្បី​បាន​ចូលរៀន​វគ្គ​បំប៉ន​និង​ទទួលបាន​ឯកសារ​លើ​មុខវិជ្ជា​ទាំង​៤​ខាងលើ​ដោយ​ឥត​គិត ថ្លៃ​និង​ម្យ៉ាង​អាច​កាត់បន្ថយ​ថវិកា​របស់​ឪពុកម្តាយ នៅក្នុង​ការចំណាយ​ទៅ​រៀន​គួ​ជាមួយ គ្រូ​ក្រៅ​ម៉ោង​សិក្សា​៕ ចន នី