ខេត្តព្រះសីនុ៖ លោកទុំ ណូ បានបញ្ចប់អាណត្តិជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុហើយ និងត្រូវបានផ្លាស់ប្តូរឲ្យទៅកាន់តំណែងថ្មីនៅក្នុងខេត្តកោះកុងវិញ ចំណែកលោកសំ សុវណ្ណរិទ្ធិ មក ពីសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន ត្រូវបានតែងតាំងជាប្រធានសាខាគយនិង រដ្ឋាករខេត្តព្រះសីហនុ។
ពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុបាន ធ្វើឡើងនាព្រឹកថ្ងៃ១១កក្កដា ២០២២ក្រោយអធិបតីភាព ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាង ដ៏ខ្ពង់ ខ្ពស់ ឯកឧត្តមបណ្ឌិត គុណញឹមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករ កម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយពីធីនេះក៏មានការ អញ្ជើញចូលរូម ផងដែរពីសំណាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពពាក់ព័ន្ធ ទូទាំងខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្តព្រះសីហនុបានមានប្រសាសន៍និងអបអរសាទលោកសំ សុវណ្ណារិទ្ធិ ដែលត្រូវបានថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុផ្តល់ទំនុក ចិត្តតែងតាំងមុខតំណែងជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដើម្បីបន្តនិរន្តរភាពដឹក នាំសាខាគយ និងរដ្ឋាករខេត្តឱ្យទទួលបានជោគជ័យសម្រេចបានសមិទ្ធិផលថ្មីៗបន្ថែមទៀត ជាពិសេសសម្រេច ឱ្យបានតាមផែនការកំណត់ក្នុងការប្រមូលពន្ធនាំចេញ-ចូលប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធក្នុងការបង្ក្រាបរាល់បទល្មើសគេចពន្ធគ្រប់ប្រភេទក្នុងខេត្តព្រះសីហនុ ស្របតាមគោល ការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរ មាន (ករណីរថយន្តចង្កូតស្ដាំជាដើម)។
ឯកឧត្តមអភិបាលស្តីទីបានធ្វើការណែនាំលោកប្រធានសាខាគយនិងរដ្ឋាករថ្មីត្រូវយកចិត្តទុក ដាក់បន្ថែមទៀតបំពេញតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធ្វើឱ្យការងារប្រមូលចំណូលពន្ធនៅខេត្ត មានការ អ ភិវឌ្ឍរីកចម្រើន។ មានសាមគ្គី ភាពផ្ទៃក្នុង និងកិច្ចប្រតិបត្តិការល្អទន់ភ្លន់ ហ្មត់ចត់ និងម៉ឺងម៉ាត់ជាមួយគ្រប់មន្ទីរ- អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឱ្យកាន់តែល្អប្រសើរ ប្រកបដោយមនសិ ការវិជ្ជាជីវៈ មានស្មារតីទទួល ខុសត្រូវខ្ពស់។ ប្រកាន់ភ្ជាប់នូវ អភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យត្រូវមានទំនួលខុសត្រូវខ្ពស់បំពេញការងារ ដោយបង្ហាញ ពីចំណេះដឹង និងសមត្ថភាពជំនាញរបស់ខ្លួនទាំងផ្នែកទន់ និងផ្នែករឹង ជាពិសេសត្រូវមានគំនិតផ្តួចផ្តើម និងភាពប៉ិនប្រសប់ក្នុងការរៀបចំផែនការ និងចក្ខុ វិស័យ ដើម្បីអភិវឌ្ឍអង្គភាពរបស់ខ្លួនមាន ការរីកចម្រើនទៅមុខជាលំដាប់។
ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានេត្តព្រះសីហនុ បានមានប្រសាសន៏ប្រាប់ លោក ប្រធាន សាខាសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុថ្មីថា ត្រូវតែ អនុវត្តុឲ្យបាននូវអ្វីដែលបានប្តេជ្ញានាពេលនេះ។ ចំពោះការផ្លាស់ប្តូរប្រធានស្នាក់ការថ្មីវាមិនមែណជា រឿងអ្វីប្លែកនោះទេ គឺជាការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការកៀគរចំ ណូលថវិកាជាតិ។ នៅឆ្នាំ២០១៩ កាប្រមូលចំណូលជាតិមានសន្ទុះកើនឡើងខ្ពស់ ពិសេសពន្ធលើយានយន្ត។ការងារបច្ចេកទេសរបស់សាខាគយគឺសម្រួលពាណិជ្ជកម្មម្យ៉ាងទៀតរាជរដ្ឋាភិបាលបានលើកលែងពន្ធការនាំចូលពាក់ព័ន្ធនិងវិស័យកសិកម្ម។ដើម្បីឆ្លើយតបទៅនឹងប្រសិទ្ធភាពការងារឱ្យបានម៉ឺងម៉ាត់ ដោយស្មារតី ជំនាញវិជ្ជាជីវៈ ត្រូវសហជាមួយអង្គភាពពាក់ព័ន្ធ និងបង្កាទប់ការនាំចូលរថយន្តចង្កួតស្តាំ៕
(ដោយនាគសមុទ្រ)