​ប្រាក់ចំណូល​លើ​វិស័យ​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១៣​មាន​ប្រមាណ​២៥៤៧​លាន​ដុល្លា​ ​ស្មើ​និង​១២,៤០​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​

0

​កំពង់ឆ្នាំង​៖​ខាងលើនេះ​គឺជា​ការលើកឡើង​របស់​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរ ណ៍​ខេត្តកំពង់ឆ្នាំង នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បដិសណ្ឋារកិច្ច​និង​សុវត្ថិភាព​ចំណីអាហារ អោយ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ក្លឹប​កំសាន្ត ចុងភៅ​ការ ខា​រ៉​ងូ​ខេ និង​ទូក​កាណូត​ទេសចរណ៍ ជាង​៤០​នាក់​នៅក្នុង​ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤​នៅក្នុង​មន្ទីរ​ទេសចរណ៍​ខេ្ត ដើម្បី​បង្កើន​ការទទួលខុសត្រូវ​នៅក្នុង​មុខរបរ​អាជីវកម្ម​ខ្លួន និង​ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត អោយមាន​ការអភិវឌ្ឍ​ន៍​ឈានឡើង​។​ ​ ​លោក សេង សាលី ប្រធាន​ទេសចរ​ខេត្តកំពង់ឆ្នាំង​៖​បាន​ថ្លែង​នៅ​ការបើក​វគ្គ​បណ្តុះបណ្តាល​ខាងលើនេះ​ថា​៖​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយះពេល​តែ​៥​ថ្ងៃ​ក៍​DSC06215

ពិតមែន ប៉ុន្តែ​វា​អាច​ផ្តល់នូវ​ចំណេះដឹង​ថ្មីៗ និង​បទពិសោធន៍​ល្អៗ​ដ៍​មាន​សា​រះ​សំខាន់ សំរាប់​យកទៅអនុវត្ត​ន៍ នៅឯ​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍រ​បស់​ខ្លួន អោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ជាទី​ទុកចិត្តបាន​នៃ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តជាតិ​ដែរ​ចូលមក​ទស្សនា និង​ស្នាក់​នៅលើ​ទឹកដី​នៃ​ខេត្តកំពង់ឆ្នាំង ទាំង​បច្ចុប្បន្ន​និង​ទៅ​អា​នាគ​ត​។​ ​ លោក សេង សាលី បាន​និយាយ​អោយដឹងទៀតថា​៖​តាម​របាយការណ៍​រប​ស់​ក្រ​សួ ង​ទេសចរណ៍​នៅ​ឆ្នាំ​២០១៣​មាននៅ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចូលមក​ទស្សនា​និង​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ចំនួន​ជាង​២​លាន​នាក់ កើន​ចំនួន​១៧,២០​ភាគរយ​លើស​ឆ្នាំ​DSC06222

២០១២ ចំណែក​ប្រាក់ចំណូល​ចូល​បាន​ប្រមាណ​២៥៤៧​លាន​ដុល្លា ស្មើរ​និង​១២,៤០​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក ហើយ​បានផ្តល់​ការងារ​ដល់​យុវជន​យើង​ដោយផ្ទាល់​ប្រមាណ​ជាង​៤០​ម៉ឺន​នាក់​។ ចំណែក​ភ្ញៀវ​ទេសចរណ៍​នៅក្នុង​ស្រុក​មាន​ចំនួន​ជាង​៨,៥០​លាន​នាក់ ដោយឡែក​នៅក្នុង​ឆមាស់​ទី​១​ឆ្នាំ​២០១៤ ភ្ញៀវទេសច​ណ៍​អន្តរជាតិ​បានមក​ទស្សនា​និង​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ព​ជាមាន​ចំនួន​២.២០១.៣៦៨​នាក់​។​ ​ ​នៅក្នុង​វគគ​បណ្តុះបណ្តាល​នេះដែរ​មាន​គ្រូ​ឧទ្ទេសនាម​ចំនួន​២​នាក់​ចូលរួម​DSC06226

បង្រៀន ដែល​ក្នុងនោះ​ម្នាក់​មកពី​ក្រសួងទេសចរណ៍ និង​ម្នាក់​មកពី​ក្រសួងសុខាភិបាល វគ្គ​បណ្តុះបណ្តាល​នេះ​បានចាប់ផ្តើម​រៀន​សួ​ត្រ​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៤ ហើយ​នៅ​ថ្ងៃ​បិត​វគ្គ​ខាងមុខ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ណ៍​ក្រសួងទេសចរណ៍ និង​អញ្ជើញ​មក​ចូល​រូ​ម​បិត​វគ្គ និង​ចែក​សញ្ញា​ប​ត្រ័​បញ្ជាក់​ការសិក្សា​ដល់​អ្នកចូលរួម​ទាំងអស់​។​នៅក្នុងពេល​បើក​វគ្គ​នេះដែរ លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​សំ​ណូ ម​ពរ​ដល់​អ្នកចូលរួម​ទាំង​អស់ សូម​យកចិត្តទុកដាក់​រៀនសូត្រ​ទទួលបាន​លទ្ធផល​ល្អ និង​មាន​វត្តមាន​រហូតដល់​ថ្ងៃ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​៕​កំពង់ឆ្នាំង​.១៥.០៩.១៤(Bun rithy ​