ខេត្តព្រះសីហនុ៖រដ្ឋបាលសាលាខេត្តព្រះសីហនុបានសម្រេចការផ្អាកចរាចរបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំរបាក់ រទេះ ស្រុកកំពង់សិលា ខេត្ត ព្រះសីហនុ ចាប់ពីម៉ោង ១៧ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។
គួរបញ្ជាក់ផងដែរថា ៖គិតមកដល់ រសៀល ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះស្ថានភាពជំនន់ ទឹកភ្លៀងចំណុចភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមាន ប្រជា ពលរដ្ឋរស់នៅចំនួន៤២ខ្នងផ្ទះ ក្នុងនោះរងគ្រោះដោយទឹកជំនន់ចំនួន៣៧ខ្នងផ្ទះ ។បច្ចុប្បន្នកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់យកចិត្តទុកដាក់បន្តក្នុងការជួយសង្រ្គោះ នាំយក ប្រជាពលរដ្ឋ ទៅទីទូលមាន សុវត្ថិភាព ៕
(ដោយនាគសមុទ្រ)