​សិក្ខាកាម​គ្រូ​បង្គោល​ជំនាញ​កសិកម្ម​ជំនា​ន់ទី​១ ចនួន​៨៥​នាក់ ចុះ​កម្មសិក្សា​ ​ទស្ស​កិច្ច​នៅ​តំបន់​អភិវឌ្ឍ​ន៌ លោក​ឧ​ញា ម៉ុង ប​ទ្ធី

0

​ខេត្ត​ព្រះសីហនុ ​ ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា​ឆ្នាំ​២០១៤ ស​ក្ខា​កាម​ជា​គ្រួ​បង្គោល​ជំនាញ​កសិកម្ម​ជំនា​ន់ទី​១ របស់​នាយទាហាន​អភិវឌ្ឍ​ន៌​របស់​ក្រសួងការពារជាតិ​ចំនួន​៨៥​នាក់ បាន​ចុះ​ធ្វើ​កម្មសិក្សា​ទស្សនកិច្ច​ស្វែងយល់​ពី​ការដាំដុះ​នៅ​តំបន់​អភិវឌ្ឍ​ន៌​លោក ឧ​ញា​ម៉ុង ប​ទ្ធី​គ្រប ស្ថិ​នៅក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៌​ត្រី អ៊ុក ច​ន្នី នាយករង នាយកដ្ឋាន​អភិវឌ្ឍ​ន៌​ក្រសួងការពារជាតិ ។ ​ ​លោក ម៉ុង ចាន់ថន អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ប​ទ្ធី​គ្រប់ ទទួលបន្ទុក​អភិវឌ្ឍ​ន៌ បានទទួល​ស្វា​គម​ន៌​សិក្ខាកាម​ជា​គ្រូ​បង្គោល និង​បានធ្វើ​ការណែនាំ​ពី​របៀប​ដាំ​ដុះ​ដំណាំ​នៅក្នុង​តំបន់​អភិវឌ្ឍ​ន៌​ដំណាំ​ស្វាយ ដោយបាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បានធ្វើ​ការដាំដុះ​ប្រភេទ​ពូជ​ស្វាយ (​អាយ​រិ​ន​) ដែល​នាំចូល​ពូជ​ពី​តៃវ៉ាន់ មាន​រស់ជាតិ​ក្រអូប និង​មាន​ទីផ្សារ​នាំ​ចេញទៅ​លក់​ក្រៅប្រទេស ។ ដោយ​បច្ចុប្បន្ន​ស្វាយ​ប្រភេទ​នេះ​ដាំ​រយះពេល​៤​ឆ្នាំ​ទទួលបាន16-09-15 (2)

​ផល​ជា​បណ្តើៗ យើង​យកទៅ​ដាក់លក់​ក្នុង​ទីផ្សារ​ទំនើបៗ​ក្នុងប្រទេស​កម្ពុជា​ដោយ​ស្វាយ​ក្នុង​មួយ​គីឡូក្រាម វា​មានតម្លៃ​រហូតដល់​ទៅ​៤០០០​រៀល ។ ផ្លែស្វាយ​ប្រភេទ​នេះ​យើង​កំពុង​ធ្វើ​ការដាំដុះ​ដោយសារតែ​វា​ងាយស្រួល​រក​ទីផ្សា​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស ។ ការដាំដុះ និង​ការថែរក្សា គឺ​យើង​បានដាក់​ជីធម្មជាតិ​ក្នុង​មួយឆ្នាំ​២​ដង នៅ​ចន្លោះ​ខែ​៤ និង​ខែ​១០ ដោយ​មិន​ប្រើប្រាស់​ជីគីមី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។ ហើយ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​កែវផុស​ពួកគាត់​មានការ​ងារ​ធ្វើ​ក្នុង​កសិដ្ឋាន និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ធ្វើ​ឲ្យ​ជី វ​ភាព​របស់​ពួកគាត់​កាន់តែ​ប្រសើរឡើង ។ លោក​សង្ឃឹមថា កា​សិក្សា​16-09-15 (4)

ស្វែងយល់​ទស្សនកិច្ច​សិក្សា​ផ្នែក​កសិកម្ម​នាពេលនេះ ដោយសា​ពេលវេលា​របស់​យើង​ខ្លី ការសិក្សា​ទៅតាម​ពេលវេលា​ផងដែរ ថ្ងៃក្រោយ​នឹង​មកជា​កម្មសិក្សា​រយះពេល​វែង​ច្រើនជាង​នេះ ។ ​ ​លោក​ឧ​ត្ត​ម​សេនី​យ៌​ត្រី អ៊ុក ច​ន្នី នាយករង នាយកដ្ឋាន​អភិវឌ្ឍ​ន៌​ក្រសួងការពារជាតិ បាន​មាន​ប្រសា​ស​ន៌​ថ្លែងអំណរគុណ​ចំពោះ​លោក​នាយករង​ក្រុមហ៊ុន​ម៉ុង ប​ទ្ធី​គ្រប ដែល​បាន​អនុញ្ញាតិ​ធ្វើ​បទ​បង្ហាញ ដើម្បី​ផ្តល់​ឪ​កាស​ឲ្យ​កម្មសិក្សាការី​នៃ​គ្រូ​បង្គោល​ជំនាញ​ផ្នែក​កសិកម្ម នៃ​កងយោធពល​ខេមរភូមិន្ទ​បានមក​16-09-15 (3)

ឃើញ​នូវ​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​ហូប​ផ្លែ ព្រមទាំង​បាន​សិក្សា​ស្វែងយល់​នូវ​បច្ចេកទេស​ថ្មីៗ​បន្ថែមទៀត​ក្នុងការ​បង្កាត់​ពូជ ផ្សាំ​ដើមឈើរ​ហូប​ផ្លែ និង​បច្ចេកទេស​ដាំ​ដុះ និង​ការថែទាំ​ដាក់​ជី​នាពេលនេះ ដើម្បី​ឲ្យ​កម្មសិក្សាការី បាន​យកទៅអនុវត្ត​នៅក្នុង​អង្គភាព​របស់ខ្លួន​នៅពេលដែល​បានបញ្ចប់​វគ្គ​សិក្សា​ជំនា​ញក​សិ កម្ម និង​យកទៅ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ដល់​ក្រុមគ្រួសារ ក៌​ដូចជា​ប្រជាពលរដ្ឋ​ក្នុង​សហគម​ពី​របៀប​ដាំ​ដុះ​នូវ​បច្ចេកទេស​ថ្មីៗ​បន្ថែមទៀត ។ ​ក្នុង​ឪ​កាស​នោះ​ផងដែរ លោក ម៉ុង ចាន់ថន ក៌​បានទទួល​អាហារ​ថ្ងៃត្រង់​ជា​សក្ខីភាព​នៃ​ការសហការ​សាមគ្គីភាព​ក្នុងពេល​ចុះមក​កម្មសិក្សា​នៅ​តំបន់​អភិវឌ្ឍ​ន៌​លោក​ឧ​ញា​ម៉ុង ប​ទ្ទី​ផងដែរ ដោយ Bun rithy