ខេត្តព្រះសីហនុ៖ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុនាល្ងាចថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ នេះបានដឹកនាំ មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត នាំយក អំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន ៤២គ្រួសារ ស្ថិតនៅ ភូមិ ក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ ជែល ១ដប ម៉ាស់ក្រណាត់ ១កញ្ចប់ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។
ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជាមួយ គ្នានេះឯកឧត្ដមប្រធានសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើននូវកាប្រុងប្រយ័ត្នចំពោះសត្វដែលមានពិសនៅពេលមានទឹកកំពុងឡើងប្រសិនបើមានបញ្ហាអ្វីកើតមានឡើងសូមបងប្អូនប្រញ៉ាប់ទាក់ទងទៅអាជ្ញាធរដែលនៅប្រចាំកាជិតទីតាំងបងប្អូនបំផុត។ឈ្លៀតក្នុងឳកាសនោះឯកឧត្ដមក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះគឺការរស់នៅ ត្រូវប្រកាន់យកនៅចំណុចបីល្អគឺរស់នៅស្អាតផឹកស្អាតហូបស្អាតជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងអនុវត្តការរស់នៅតាមប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាម ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩ ហើយសូម ចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថារដ្ឋបាលសាលាខេត្តព្រះសីហនុនារសៀលម៉ោង ១៧ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២ បានសម្រេចការផ្អាកចរាចរបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះ គីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំរបាក់ រទេះ ស្រុកកំពង់សិលា ខេត្ត ព្រះសីហនុ ប៉ុន្តែររហូត មកដល់ ព្រឹក នេះ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ផ្លូវជាតិលេខ ០៤ ស្ថានភាពជំនន់ទឹក ភ្លៀង បាន ស្រក បណ្តើរ ហើយ ពោលគឺ បងប្អូនអាចធ្វើដំណើរ តាម ផ្លូវជាតិលេខ ០៤ ជាអម្មតា វិញ៕
(ដោយនាគសមុទ្រ)