ផ្លួវជាតិលេខ ០៤អាចធ្វើចារាចរណ៏ជាធម្មតាវិញហើយខណៈស្ថានភាពជំនន់ទឹកភ្លៀងបានស្រកចុះ

0

ខេត្តព្រះសីហនុ៖គិត មកដល់ ពេល នេះ  វេលា  ម៉ោង  ជាង៦នេះថ្ងៃ ទី ១៣ ខែ កក្កដា    ឆ្នាំ ២០២០២  ស្ថានភាពអាកាសធាតុនៅស្រុកកំពង់សីលានិងកំពស់ទឹក នៅចំណុច ស្ពាន ស្ទឹង សំរោង  ចន្លោះ គីឡូម៉ែត្រ លេខ  ១១៥.១១៦ក្នុង ភូមិសាស្ត្រ   ភូមិ ស្ទឹង សំរោង  ឃុំអូរបាក់រទេះ  ស្រុកកំពង់សីលា  ខេត្តព្រះសីហនុ  ទឹក មានកំពស់  ៥,៥០ម៉ែត្រ ពីបាតស្ទឹង   សភាព ទឹក ស្រកចុះទៅវិញ  អស់ ពីលើថ្នល់ជាតិ   រីឯអាកាស ធាតុមេឃ កំពុងភ្លៀងស្រិចៗ  ។

ចំពោះចរាចរនៅចំណុចស្ពានស្ទឹងសំរោង  បើកអោយចរាចរណ៍ទាំងរថយន្តតូច  ធំធ្វើដំណើរទៅមកធម្មតា។ចំពោះមុខ កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថ  ស្រុកកំពង់សីលា  និង កំម្លាំង  អហ  ស្នាក់ការសន្តិសុខ  ៤០២    សហការជាមួយ កម្លាំង គណះបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា  រក្សា នៅតាមគោលដៅ  នៅគោលដៅស្ពានស្ទឹងសំរោង កំពុង តាមដាន បន្ត ។

គួរបញ្ជាក់ផងដែរថា៖ រយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ ជាប្រចាំ បណ្តាល ឲ្យ ភូមិដ្ឋានមួយ ចំនួននិងផ្លូវថ្នល់នៅក្នុងស្រុក កំពង់សីលារងការជនលិចនិងរងការខួចខាន  ប៉ុន្តែរមិនមានគ្រោះថ្នាក់ ដល់ អាយុជិវិត មនុស្ស ឬសត្វ ពាហនៈ អ្វីនោះទេ ។ហើយ ភូមិដែល រងគ្រោះជាងគេគឺ  ភូមិក្រាំងអាត់ចាស់  ឃុំកំ ពង់សីលា  ស្រុកកំពង់សីលា  ខេត្តព្រះសីហនុ  ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៤២ខ្នងផ្ទះ ក្នុងនោះ រងគ្រោះដោយទឹកជំនន់ចំនួន៣៧ខ្នងផ្ទះ៕

(ដោយនាគសមុទ្រ)