ក្រុមនាវិក៤នាក់ដែលជាជនជាតិចិនត្រូវបានជួយសង្គ្រោះខណៈកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់ពួកគេត្រូវ រលកបកបោក ជាប់គឿងនៅឆ្នេរកោះតាងក្នុងលំហរសមុទ្រ

0

ខេត្តព្រះសីហនុ ៖ កប៉ាល់ដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនចិន ត្រូវបានរលកបោកបក ទៅជាប់គឿងនៅ ឆ្នេរកោះតាង ចំណែកក្រុមនាវិកចំនួន៤នាក់ ជាជនជាតិចិន បានលោកចេញពីកប៉ាល់នោះ ក្នុងគោលបំណង់ ហែករកទីទូលសុវត្ថិភាព ត្រូវបានជួយសង្រ្គោះដោយកម្លាំង ទីបញ្ជាការជួរមុខ អគ្គ លេខាដ្ឋាន នៃគណៈកម្មាធិ ការជាតិសន្តិសុខលម្ហសមុទ្រ។

សមត្ថកិច្ចនគរបាលព្រំដែនទឹក ឲ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះថា នាវា១គ្រឿង ឈ្មោះ សេង កង ដែលរសាត់មកបុកជាប់ថ្មឆ្នេរសមុទ្រខាងលិចកោះតាង ប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងនោះកម្លាំងការពារ កោះតាងលេខ៣ សហការជាមួយកម្លាំងនគរបាលព្រំដែនដែនទឹក និង កម្លាំងស្នាក់ការទីបញ្ជាការជួរមុខ អគ្គ លេខាដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចេញប្រតិបត្តិការរុករកក្រុមនាវិក របស់នាវានេះ ដែលពួកគេបានលោតចុះទឹកហែលឡើងលើកោះកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្នុងនោះសមត្ថកិច្ចបាន ប្រទះឃើញមនុស្សចំនួន ០៤នាក់ នៅចំណុច N 10.19.021 E 103 08 316  ក្នុងនោះសមត្ថកិច្ចកម្ពុជា បានជួយ សង្គ្រោះ និងនាំមកទីបញ្ជាការការពារ កោះតាងលេខ៣ ដើម្បីសួរព័ត៌មានបន្ថែម។បើតាមសមត្ថកិច្ចបញ្ជាក់ថា នាវានេះឈ្មោះ សេង កង មានបណ្តោយប្រវែង ៥២ម៉ែត្រទទឹង ៨ម៉ែត្រ ជម្រៅទឹក ៤.៥ម៉ែត្រ នៅលើនាវា នោះ មានមនុស្សចំនួន ៤ នាក់ បម្រើការងារនៅលើនោះរួមមាន៖ ឈ្មោះ CHENG CHANGBAO អាយុ ៤៤ឆ្នាំ ភេទប្រុស ជាជនជាតិចិន ជាអ្នកគ្រប់គ្រង់ និងជាអ្នកបើកបរនាវា។ឈ្មោះ WU KONGPING អាយុ ៣៦ ឆ្នាំ ភេទប្រុស ជន ជាតិ ចិន ជានាវិក។ឈ្មោះ WANG SHENG PING អាយុ ៣០ឆ្នាំ ជនជាតិចិន ជានាវិក។ឈ្មោះ LIN SIMEY អាយុ ៤២ ឆ្នាំ ជនជាតិចិន ជានាវិក ។ នាវានេះ បានបើកបរមកពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីដឹកផ្លែឈើ ហើយជួបបញ្ហាពេលធ្វើដំណើរក្នុងសមុទ្រដែលមានព្យុះ ភ្លៀង ។ ចំពោះ មូលហេតុ ដែលនាវានានោះអណ្តែត ចូលមកដល់ដែនសមុទ្រកម្ពុជា ក្រុមនាវិកប្រាប់សមត្ថកិច្ចថា ដោយសារបញ្ហាម៉ាស៊ីនខូច និងដាច់ខ្សែយុថ្កា ហើយក៏បានអណ្តែតចូលមកដល់ក្នុងដែនសមុទ្រកម្ពុជា។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាក្រុមនាវិកជនជាតិចិនទាំង៤នាក់នេះ ក្រោយពីជំនាញ សាកសួរព័ត៌មានរួច បានបញ្ជូនឲ្យកម្លាំងប៉ូលីសព្រំដែនទឹក សម្រួលចាត់ចែង បន្តតាមនិតិវិធី៕(ដោយនាគសមុទ្រ)