ភ្នំពេញ ៖កាលពី វេលាម៉ោង២ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ខាននគរបាលរាជធានីបានចុះបង្ក្រាបផ្ទះបនលួចលាក់មួយកន្លែង ជ្រកក្រោមស្លាកហាងកាហ្វេដោយធ្វើការឃាត់មនុស្សអ្នកពាក់ព័ន្ធ១០ នាក់ដែលមានស្ដ្រីរក ស៊ីផ្លូវភេទ ភ្ញៀវដែលចូលទៅរួមភេទ និង ម្ចាស់ទីតាំង នៅស្ថិតតាម ផ្លូវទំនប់៧០ សង្កាត់បឹង កក់ទី១ខណ្ឌទួលគោក ។
មន្ដ្រីនគរបាលដែលចូលរួមនៅក្នុងប្រតិបត្ដិការខាងលើនេះបានអោយដឹងថា ក្រោយពីទទួលបានព័ត៌មាន ស្ដីពីទីតាំង ខាងលើ លួចបម្រើសេវាផ្លូវភេទខុសច្បាប់ កម្លាំងនគរបាល បានចុះ ទៅឡោមព័ទ្ធនិងចូលឆែកឆេរ ក៏បានឃើញ សកម្មភាពរួមភេទជាក់ស្ដែង ហើយបានឃាត់ខ្លួនជន ដែលពាក់ព័ន្ធទាំងអស់ ចំនួន១០នាក់ ទាំងស្ដ្រីរកស៊ីផ្លូវភេទ ភ្ញៀវដែលចូលទៅរួមភេទ និងម្ចាស់ទីតាំងនេះតែម្តង ដោយកម្លាំងនគរបាល បានដក ហូតស្រោមអនាម័យ ទាំងមិនទាន់ប្រើប្រាស់ ហើយ និងប្រើប្រាស់ រួចជាច្រើនប្រអប់ ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងអស់និងវត្ថុតាងត្រូវបានប៉ូលីសបញ្ជូនមកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ខាននគរបាលរាជធានីដើម្បីចាត់ការបន្តទៀត៕