លោកឧកញ៉ា ទៀ វិចិត្រ .ជនរងគ្រោះធ្លាក់ពីលើទូកបាត់ខ្លួនក្នុងលំហរសមុទ្រ រហូត មកដល់ពេលនេះនៅមិនទាន់រកឃើញនៅឡើយទេ

0

ខេត្តព្រះសីហនុ ៖ ក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថាជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក  មានស្រុកកំណើតនៅភូមិសាវង្ស  ឃុំតាចេស  ស្រុកកំពង់ត្រឡាច  ខេត្តកំពង់ឆ្នាំង  បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ ៣ សង្កាត់១  ក្រុង-ខេត្តព្រះសីហនុ។ ជនរងគ្រោះគឺជា កម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទ ប្រភេទម៉ង អូស ចូលទៅក្នុងសមុទ្រ នៅចំនុចចន្លោះពយ ក្បាល ខ្មោច(អៅតាផេង) និងកោះតាទឹម កាលពីថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧យប់ រួចក៏បាត់ខ្លួន។

ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត ព្រះសីហនុ តាមការស្នើសុំពីក្រុមគ្រួសារជនរងគ្រោះ នៅរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជូន ក្រុមការងារនិងអូប័ររបស់ក្រុមហ៊ុនលោកឧកញ៉ាសហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកចេញទៅជួយស្វែងរកជនរងគ្រោះដែលធ្លាក់ពីលើទូកនេសាទបាត់ខ្លួនក្នុង លំហសមុទ្រនោះ។ ការរុករក រហូតមកត្រឹមព្រលប់ ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២២នេះនៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយហើយក៍មិនទាន់ដឹងពីជោគវាសនារបស់ជនរងគ្រោះថាយ៉ាងណានៅឡើយ ចំណែកការស្វះស្វែងរកជនរងគ្រោះកំពុងធ្វើជាបន្តទៀត ដោយក្រុម សង្គ្រោះ ក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកនៅតែបន្តស្វែងរក ដោយ សង្ឃឹមថាជនរងគ្រោះមានសំណាងល្អរូចផុតពីគ្រោះថ្នាក់។

តែទោះជាយ៉ាង ក៏ដោយ លោកឧកញ៉ា ទៀ វិចិត្រ បានប្រកាសប្រាប់បងប្អូនប្រជានេសាទក្នុងសមុទ្រ ផងដែរថាក្នុងករណីប្រទះឃើញជនរងគ្រោះនៅចំណុចណាមួយសូមជួយរាយការណ៍មកក្រុមសង្គ្រោះតាមទូរសព្ទ័លេខ  012 964 893 ៕

(ដោយនាគសមុទ្រ)