ខេត្តព្រះសីហនុ៖ក្រុមសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជល យានខេត្តព្រះសីហនុ រួមជាមួយកម្លាំងសមត្ថកិច្ច បានរុករកឃើញ សាកសព បុរសរងគ្រោះ ដែលធ្លាក់ពីលើ ទូកនេសាទឃើញហើយ នៅវេលា ម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុច ខាងជើងកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍សម្តែងការសោកស្តាយចំពោះមរណភាពអ្នកនេសាទរូបនេះ បើទោះជាក្រុមសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ានិងសមត្ថកិច្ច បានស្វះស្វែងរកជួយសង្គ្រោះយ៉ាងណាក្តី ក្រោយពីបុរសអ្នកនេសាទរូបនេះ ធ្លាក់ពីលើទូកនេសាទ ហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។
បច្ចុប្បន្នក្រុមសង្គ្រោះក្រុមហ៊ុនរបស់លោកឧកញ៉ា ទៀ វិចិត្រ និងសមត្ថកិច្ច បាននាំយកសាកសព ជនរងគ្រោះ មកប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ហើយ ក្នុងនោះជាមួយការរំលែក ទុក្ខជាមួយគ្រួសារជនរងគ្រោះ លោកឧកញ៉ា ទៀ វិចិត្រសមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជាខេត្ត ព្រះសីហនុ ក៍បានចូលជាបច្ចយ័បុណ្យសពចំនួន២លានរៀលផងដែរ ។
គួរបញ្ជាក់ផងដែរថា៖ជនរងគ្រោះ មានឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក មានស្រុកកំណើតនៅភូមិសាវង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅ ផែជល ផល ទំនប់រលក នៅភូមិ ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ជនរងគ្រោះបានធ្លាក់ពីលើទូកនេសាទ ចូលទៅ ក្នុងសមុទ្រ នៅចំណុច ចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម នៅយប់ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២២ និងបានបាត់ខ្លួនរហូត ។លុះ ដល់ ព្រឹក ថ្ងៃទី១៩ខែ កក្កដា ឆ្នាំ ២០២២ ទើបក្រុមសង្គ្រោះរបស់លោក ឧកញ៉ា ទៀ វិចិត្រ រួមជាមួយកម្លាំងសមត្ថកិច្ច បានរុករកឃើញ៕
(ដោយនាគសមុទ្រ)