ស្រ្តីជនជាតិវៀតណាមម្នាក់បានធ្លាក់ពីលើអគារស្នាក់នៅ (ស៊ីងហ្សាវ័ន)ជាន់ទី២៥ស្លាប់ ដោយមិនដឹងមួលហេតុ

0

ខេត្តព្រះសីហនុ៖ ស្រ្តីជនជាតិវៀតណាមម្នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ តែម្តង​ក្រោយ បានធ្លាក់ ពីលើ អគារ ស្នាក់នៅ(ស៊ីងហ្សាវ័ន)ជាន់ទី២៥ ស្ថិតក្នុងក្រុមទី១៧  ភូមិ៤  សង្កាត់លេខ៤  ក្រុង ព្រះសីហនុ វេលា ម៉ោង ប្រមាណ១៧និង២០នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២(ដោយគ្មានមួលហេតុ )។តែទោះយ៉ាងណាក៏ដោយ ក្នុងករណីនេះសម្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិចិនម្នាក់ដែលស្នាក់នៅក្នុងបន្ទប់ជាជនរងគ្រោះដែលគេសង្ស័យ ថាអាចមានការពាក់ព័ន្ធនាំយកទៅធ្វើការសាកសួរ ផងដែរ។

លោក អនុសេនីយ៏ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះ (សាកសព) ឈ្មោះ  NGUYEN THILAN ភេទស្រី  ឆ្នាំកំណើត ១១/១០/១៩៩២ (អាយុ  ៣០ឆ្នាំ ) ជនជាតិវៀតណាម  កាន់លិខិតឆ្លងដែនលេខ K0043557 ID Card 033192001377 សុពលភាព (២៣/០២/២០២២ – ២៣/០២/២០៣២) បានធ្លាក់ពីលើអគារ(ស៊ីងហ្សាវ័ន)ជាន់ទី២៥ បន្ទប់លេខ ២៥២០ ស្លាប់នៅនិងកន្លែង។

ចំណែក ជនជាតិចិន ម្នាក់ដែលស្នាក់នៅបន្ទប់ជាមួយជនរងគ្រោះ ត្រូវបានឃាត់ខ្លួនដែល គេសង្ស័យ ថាអាចមានការពាក់ព័ន្ធ ករណីស្លាប់របស់ជនរងគ្រោះ នោះមានឈ្មោះឈ្មោះ JIAO TIANCI ភេទប្រុស ឆ្នាំកំណើត ០៦/០៤/១៩៧៦ (អាយុ ៤៦ឆ្នាំ) ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EC6963507 សុពលភាព(១២/០៣/២០១៨- ១១/០៣/២០២៨) ។បច្ចុប្បន្នជនជាតិចិនរួបនោះកំពុងត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការសាកសួរ ។

បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនចេញពីកន្លែងកើតហេតុយកទៅរក្សាទុកនៅសាលតំកល់សពនៃមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) ដើម្បីសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្រ្ត  ពិនិត្យ ធ្វើកោសល្យវិច្ច័យ និង ស្រាជ្រាវបន្តលំអិត រកមូលហេតុជាក់លាក់ក្នុងករណីនេះផងដែរ៕

(ដោយនាគសមុទ្រ)