ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត ព្រះសីហនុ នៅយប់ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទាំងភ្លៀងខ្លាំង ទៅដឹកស្រ្តីរងគ្រោះ ម្នាក់មានផ្ទៃពោះបីខែ រលូតកូន ធ្លាក់ឈាមធ្ងន់ធ្ងរ នៅក្រុងកោះរ៉ុង បញ្ជូនមកកាន់មន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុដើម្បីស ង្គ្រោះបន្ទាន់ ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីរងគ្រោះមានឈ្មោះ លាង ចាន់ណា អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ស្រ្តីរងគ្រោះ ត្រូវបាន លោក ឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន ក្រុមហ៊ុនGTVCមកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាពនឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា៖ ក្នុងរយៈពេលប្រមាណពីរសប្តាហ៏នេះ ខេត្តព្រះសីហនុ ទទួលរងគ្រោះ ជំនន់ទឹក ភ្លៀង ស្ទើរជាប្រចាំបណ្តាលឲ្យ ភូមិដ្ឋានប្រជាពលរដ្ឋតំបន់មួយចំនួនរងការជន់លិច រីឯអាកាសធាតុនៅលើលំហរ សមុទ្រវិញក៏មានភ្លៀងខ្យល់រលកបកបោកធំៗ ជាហេតុធ្វើឲ្យ ទូកនេសាទតូចៗ ក៏ដូច ទូកធម្មតា ដឹកអ្នកដំណើរ ទៅមក ក្រុងកោះរ៉ុង ក្រុងព្រះសីហនុត្រូវបានផ្អាក់ដំណើរការ ផងដែរ។ ហើយសំរាប់ស្រ្តីរងគ្រោះខាងលើបើសិន ជាពុំមាន អូប័រពេទ្យល្បឿនលឿនក្រុមហ៊ុន GTVCរបស់លោក ឧកញ្ញ៉ា ទៀ វិចិត្រ ដឹកបញ្ជួនទៅកាន់មន្អីរ ពេទ្យ បង្អែកខេត្ត ព្រះសីហនុជួយសង្រ្គោះ ទាន់ពេលវេលាទេនោះ ស្ថានភាពស្រ្តីរងគ្រោះមិនដឹងជាយ៉ាងនោះទេ៕
(ដោយនាគសមុទ្រ)