ខេត្តព្រះសីហនុ៖នាវាកងទ័ពជើងទឹក ប៉ាគីស្ថាន ចំនួន ១ គ្រឿង នៅព្រឹក ថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០២២នេះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីធ្វើទស្សនកិច្ចជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២២។
នាវា ឈ្មោះ PNS TAIMUR Warship (F-262) មានបណ្តោយ ១៣៤,១ ម៉ែត្រទទឹង ១៦ម៉ែត្រ ជម្រៅទឹក ៧ម៉ែត្រទម្ងន់ផ្ទុកជាង៤ពាន់តោននាយនាវីចំនួន១៦នាក់ពលនាវិកចំនួន១៥៣នាក់។អាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា នាវា នេះ ដឹកនាំដោយ មេបញ្ជាការនាវា លោក វរនាវីឯក Muhammad Yarsir Tahirបានដាក់ឲ្យដំណើរ ការនៅឯប្រទេសចិនហើយត្រូវធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសប៉ាគីស្ថានវិញនិងត្រូវធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។នាវានេះ នឹងចាកចេញពីកំពង់ផែវិញក្រុងព្រះសីហនុវិញ នៅ វេលាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ តាមកម្មវិធីកំណត់៕
(ដោយនាគសមុទ្រ)