ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបំភ្លឺករណី បណ្តឹងសុំអន្តរាគមន៍ពាក់ព័ន្ធ ថាមានការចាប់បង្ខាំង ដោយខុសច្បាប់លើជនជាតិចិនចំនួន១៣នាក់លើទីដីក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ ៖លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជុំវិញករណីសុំអន្ត រាគមន៍ពាក់ព័ន្ធ ថាមានការចាប់ បង្ខាំងជនជាតិចិន ១៣នាក់ដោយខុសច្បាប់ ប្រព្រឹត្តនៅ ក្នុងកាស៊ីណូ យីហោ អ៊ូវ ហ្សឺ ខា អ៊ុ យៀក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនោះ  នារសៀល ថ្ងៃទី២៥ ខែ កក្កដាឆ្នាំ ២០២២ លោក បាន បញ្ជាក់ថាក្រោយការស្រាវជ្រាវ មិនមានករណីបែបនេះកើតឡើងនោះទេ។

 

 

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់បន្ថែមថាក្រោយពីទទួលបានព័ត៌មានពីម្ចាស់ពាក្យកណ្ដឹងក៏ដូចជាមានការចង្អុលបង្ហាញពីលោកគួចចំរើនអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចុះអនុវត្តវត្តអន្តរាគមន៍ភ្លាមៗ។ហើយមកដល់ពេលនេះមិនទាន់ទាក់ទងបានជាមួយម្ចាស់នៃពាក្យបណ្ដឹងនៅឡើយ។ចំពោះការ ចោទប្រកាន់ថា សមត្ថកិច្ចអាជ្ញាធរខេត្ត មិនមានវិធានការដោះស្រាយរាល់បញ្ហាដូចជាករណីបង្ខាំងមនុស្សចំនួន១៣នាក់ខាងលើ លោក ឧត្តមសេនី យ៌ទោ ជួន ណារិន្ទបានបញ្ជាក់ថាលោកនិងរង់ចាំគ្រប់ពេលវេលាចំពោះការចូលខ្លួនរបស់ម្ចាស់ពាក្យ បណ្ដឹង។

គួរបញ្ជាក់ផងដែរថា បើយោងតាម ពាក្យបណ្តឹង របស់ឈ្មោះ Wang Shao Meng ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិនមានទីលំនៅបច្ចុប្បន្នភូមិ៣សង្កាត់លេខ៣ក្រុងព្រះសីហនុខេត្តព្រះសីហនុសំណើរសុំអន្តរាគមន៍ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ប្រព្រឹត្តទៅចំណុចកាស៊ីណូ យីហោ អ៊ូវ ហ្សឺខា អ៊ុយៀក ស្ថិតនៅភូមិ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានដាក់ចូលទៅលោក អភិបាលខេត្ត ព្រះសីហនុ នា ថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ ២០២២ សុំអត្តរាគមន៏នោះ បានបញ្ជាក់ថា ពួកគេជាជនជាតិចិន ចំនួន១៣នាក់ កំពុងត្រូបានគេចាប់ បង្ខាំង នៅ ក្នុងកាស៊ីណូ យីហោ អ៊ូវ ហ្សឺ ខា អ៊ុ យៀក ក្រុងព្រះសីហនុតាំង ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន មិនមាន សមត្ថកិច្ចណា ជួយពួកបាននៅឡើយទេ៕

(ដោយនាគសមុទ្រ)