ខេត្តព្រះសីហនុ ៖គ្រឿងញៀនចម្រុះ ប្រមាណជិត ៦០ គីឡូក្រាម ប្រមួលបានពីខេត្តចំនួន០៣ រួមមាន ខេត្ត ព្រះសីហនុ ខេត្តកំពង់ស្ពឺនិង ខេត្តកំពត បានប្រារព្ធពិធីកម្ទេចចោលនាព្រឹកថ្ងៃទី ២៦ខែកក្កដាឆ្នាំ ២០២២ ក្រោមការ ចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ មាសវិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង គ្រឿងញៀនលោក គួច ចំរើន អភិ បាល ខេត្ត ព្រះសីហនុ ថ្នាក់ដឹកនាំនិងអជ្ញាធរមានសមត្ថកិច្ចខេត្តទាំង០៣ ព្រមទាំងស្ថាប័ន តុលាការខេត្ត ប្រជាពល រដ្ឋសិស្សានុសិស្សលោកគ្រូអ្នកគ្រូ.ក្រុមយុវជនកាយរិទ្ធ. សាខា កាកបាទក្រហមបានចូល រួមក្នុងការដុតបំផ្លាញ គ្រឿងញៀនផងដែរ។ ដោយពីធីនេះបានរៀបចំឡើងភូមិលេខ ០១ នៅក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ ។
នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន នាឱកាសនោះ លោក សៀង សុខព្រះរាជអាជ្ញាអមសាលាដំ បូង ខេត្តព្រះសីហនុ តំណាងឱ្យ ប្រព័ន្ធ តុលាការ ទាំង ០៣ ខេត្តបានធ្វើរបាយការណ៏ លើកឡើងថា ការដុតកម្ទេច ចោលវត្ថុតាងគ្រឿងញៀនដែលស្ថាប័នតុលាការតាមខេត្តនិមួយៗសម្រេចក្តីជាស្ថាពរតាមនិតិវិធីច្បាប់ ក្នុងនោះ រួមមាន៖ខេត្តព្រះសីហនុមានចំនួន២០គីឡូក្រាម-ខេត្តកំពង់ស្ពឺចំនួនជាង៣១គីឡូក្រាមនិងខេត្តកំពត ចំនួន ០៥ គីឡួក្រាម។ ហើយថ្នាំញៀនចម្រុះ ជិត៦០ គីឡូក្រាម ត្រូវដុតចោល នេះជាភស្តុតាង ជាក់ស្តែងក្នុងការបង្ក្រាប របស់កំលាំងសមត្ថកិច្ច។អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្តេជ្ញាបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំង គ្រឿង ញៀនអោយបានខ្លាំង ថែមទៀត។
លោក គួច ចំរើន អភិបាលខេត្តនិងឯកឧត្តមនាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៏លើកឡើងថាកន្លែងណាមានប្រើប្រាស់គ្រឿងញៀនច្រើន នឹងមានបទល្មើសកើតច្រើននិងមានបញ្ហាអសន្តិសុខសង្គម។កម្ពុជាពីមុនជាកន្លែងឆ្លងកាត់តែបច្ចប្បន្នបានក្លាយជាកន្លែងផលិតកែច្នៃគ្រឿងញៀននៅនឹងកន្លែងផងដែរ។លោក បាន បញ្ជាក់បន្ថែម ថាគ្រឿងញៀនបណ្តាល អោយមានគ្រោះថ្នាក់ធំ៣យ៉ាង៖១.បំផ្លាញខ្លួនឯង.២.បំផ្លាញគ្រួសារនិងសហគមន៍ ៣.ប្រទេសជាតិ។វិធាន ការណ៍សំខាន់ៗទាំង៣ដើម្បីប្រឆាំងគ្រឿងញៀន៖១.ផ្តើមចេញពីបុគ្គលម្នាក់ៗ ឆ្លើយថា ទេចំពោះគ្រឿង ញៀន។ ២.គ្រួសារនិងសហគមន៍ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីបង្ក្រាបទប់ស្កាត់សង្គ្រោះអ្នកញៀនថ្នាំបានទាន់ពេលវេលា។៣.មន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវបំពេញភារកិច្ចរបស់ខ្លួនអោយបានត្រឹមត្រូវនិងម៉ឺងម៉ាត់ដើម្បីសុខសុវត្ថិភាពប្រជាជនយើង។ដូចនេះដើម្បីកាត់បន្ថយ នៅការ ជួញដូរប្រើ ប្រាស់ ចែក ចាយគ្រឿងញៀននៅ ក្នុងប្រទេសសហគមន៍របស់យើងគឺទាមទារឲ្យមានការចូលរួមតាំងពីថ្នាក់មូលដ្ឋានអាជ្ញាធរក៏ដូចជាអាណាព្យាបាលដែលជួបបញ្ហាផ្ទាល់ត្រូវរាយការណ៍ជូនសមត្ថកិច្ចកុំលាក់បំពួនចំពោះបុគ្គលដែលប្រព្រឹត្តនូវការជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀន។
លោកបានបន្តទៀតថាប្រទេសមានការអភិវឌ្ឍរីកចម្រើនគឺទាមទារឲ្យមានការចូលរួមបំបាត់នូវរាល់អំពើគ្រប់ទម្រង់ពិសេស ការប្រើប្រាស់ជួញដូរចែកចាយគ្រឿងញៀនហើយប្អូនៗ ដែលជា ទំពាំងស្នងឬស្សី ត្រូវធ្វើយ៉ាង ណា ជៀសឲ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញខ្លួនយើងសង្គមគ្រួសារសង្គមជាតិនិងជាអំពើល្មើសច្បាប់ដែលសង្គមមិនអាចទទួលយកបាន ដូចនេះយើងត្រូវចូលរួមទាំងអស់គ្នាធ្វើយ៉ាងណាបំបាត់ ឲ្យបាននូវការ ជួញ ដូរចែកចាយប្រើប្រាស់គ្រឿងញៀនដូចនេះយើងទាំងអស់គ្នាត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន៕
(ដោយនាគសមុទ្រ)