អាជ្ញាធរក្រុងបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមទីសាធារណះ អមសងខាងផ្លូវតំបន់ភូមិលេខ ០៣ សង្កាត់លេខ ០១ក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ ដើម្បី សោភ័ណ្ឌភាពទីក្រុងទេសចរណ៏ នារសៀលថ្ងៃទី២៧ខែ កក្កដា ឆ្នាំ ២០២២នេះ ក្រុមការងារចម្រុះរបស់អាជ្ញាធរក្រុង ព្រះសីហនុ ដឹកណាំដោយ លោក គង់សុ ភា អភិបាលរង ក្រុង ព្រះសីហនុ បានចុះធ្វើការ រៀបចំ និងណែនាំ បងប្អូនប្រជាពលរដ្ឋ និង អាជីវករ តាមបណ្តោយផ្លូវសាធារណៈ ត្រង់ចំណុច  ភូមិលេខ ០៣ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ដោយតម្រូវ ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាម សង ខាងផ្លូវ រូមសហការណ៏គ្នារៀបចំសណ្តាប់ធ្នាប់ និង មិន អនុញ្ញាតិឲ្យ ប្រើប្រាស់ ដីចិញ្ចើមផ្លូវក៏ដូចជាផ្លូវ សាធារណៈ ធ្វើជាកន្លែងចត រថយន្ត ឬដាក់សម្ភារៈ ផ្សេងៗនោះឡើយ។

.លោកជួប សីហា មន្រ្តីសាលាក្រុងព្រះសីហនុ  បានបញ្ចាក់អោយដឹងថានេះមិនមែនជា ជាលើកទីមួយ នោះទេដែលក្រុមការងារ អាជ្ញាធរ ក្រុង តែងតែចុះធ្វើការ​ណែនាំជាប្រចាំនិងមានកន្លែងខ្លះធ្វើកិច្ចសន្យាទៀតផង ប៉ុន្តែក៍នៅមានបងប្អូនខ្លះមិនព្រមអនុវត្តតាម។

ជាមួយគ្នានេះ លោក ជួប សីលា ក៏បាន ធ្វើការអំពាវនាផងដែរ ទៅដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមមេត្តាជួយសហការណ៍ ផ្តល់ជាព័ត៍មាន ជុំវិញករណីដែលលំនៅដ្ឋានក៍ដូចជាក្រុមហ៊ុនណា ដែលបានធ្វើ អោយប៉ះពាល់ដល់ផ្លូវសាធារណះ ដើម្បីរួមគ្នាស្តា និង អភិវឌ្ឌ្យន៍ ខេត្តព្រះសីហនុ អោយមានភាពស្រស់បំព្រង ប្រកបដោយ ចេរភាព។ដោយការ អនុវត្តរៀបចំសណ្តាប់ធ្នាប់នេះមិនមែន ធ្វើឡើងតែតំបន់នេះទេគឺទូទាំងក្រុង តែម្តង ក្នុងគោដៅធ្វើយ៉ាងណាឲ្យទីក្រុងរបស់ យើងមានសោភណ្ណ័ភាពសណ្តាប់ធ្នាប់សាធារណៈបរិស្ថានល្អ ។

គួរបញ្ជាក់ផងដែរថា៖ខេត្តព្រះសីហនុ គឺជាប៉ូលមួយក្នុងចំណោមប៉ូលសំខាន់ៗ ទាំង០៣របស់ ប្រទេសកម្ពុជា ហើយក៏ជាទីក្រុងទេសចរណ៏ដ៏មានសក្កត្តានុពលយ៉ាងខ្លាំងក្នុងតំបន់អាស៊ានផងដែរ។ ហើយ សំរាប់ឆ្នាំ២០២២ឈានចូលឆ្នាំ ២០២៣នេះ ខេត្តព្រះសីហនុ និង រៀបចំបុណ្យសមុទ្រ ដូចនេះដើម្បីទទួលបាន កំណើនភ្ញៀវទេសចរណ៏ឲ្យកាន់តែច្រើន យើងត្រូវរូមគ្នារៀបចំសណ្តាប់ធ្នាប់ ឲ្យទីក្រុងរបស់យើង ក្លាយទៅជា (ទីក្រុងស្អាតបរិស្ថានឲ្យល្អ ) ៕

(ដោយនាគសមុទ្រ)