ខេត្តព្រះសីហនុ៖សម្លេងកាំភ្លើងផ្ទុះចំនួនប្រមាណ០៣គ្រាប់ក្នុងទី តាំងកាស៊ីណូ (តុងហ្វាងប៉ាលីរិន)ផ្អើលក្រុង ព្រះសីហនុ ទាំងកណ្តាលរាត្រី បណ្តាលឲ្យជនជាតិចិនចំនួន០២នាក់ ស្លាប់ នៅនិងកន្លែង ។ហេតុកាណ៏នេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ១១និង២០នាទីយប់ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២២ស្ថិតក្នុង សង្កាត់ លេខ ០២ ក្រុងព្រះសីហនុ (ត្រុងចំណុចមហាស្របចាល់)។
ក្នុងករណីនេះជនដៃដល់មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេហើយក៏មិនទាន់ដឹងពីមួលហេតុនៃការ បាញ់ប្រហារសម្លាប់គ្នា នេះដែរ។
ទោះបីជាយ៉ាងណាក៏ដោយសមត្ថកិច្ចជំនាញកំពុងតែបើកការស្រាវជ្រាវស្វែងរកមូលហេតុនៃការផ្ទុះអាវុធនិងវែកមុខ ខ្មាន់កាំភ្លើង ដើម្បីយកមកដាក់ទោសទៅតាមនីតិវិធីច្បាប់ផងដែរ៕