ក្រសួងយុត្តិធម៏បើកសិក្ខាសិលាស្ដីពីវិជ្ជាជីវៈអាជ្ញាសាលា ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបញ្រ្ជាបការយល់ដឹងអំពីតួនាទី ភារកិច្ចសិទ្ធិអំណាច

0

ខេត្តព្រះសីហនុ៖ ថ្លែងក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវិជ្ជាជីវៈអាជ្ញាសាលានាព្រឹកថ្ងៃទី ០៤ខែសីហាឆ្នាំ ២០២២នៅសណ្ឋាគារឆ្នេរថ្មីខេត្តព្រះសីហនុឯកឧត្តមសួនវិសាលរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានមានប្រសាសន៍ថាការអញ្ជើញចូលរួមផ្សព្វផ្សាយនៅពេលនេះក្នុងគោលបំណងផ្សព្វផ្សាយវិជ្ជាជីវៈអាជ្ញាសាលាឱ្យបានទូលំទូលាយនិងបញ្រ្ជាបការយល់ដឹងអំពីតួនាទីភារកិច្ចសិទ្ធិអំណាចនិងការអនុវត្តដោយបង្ខំរបស់អាជ្ញាសាលាដល់មន្រ្តីអនុវត្តច្បាប់ដែលពាក់ព័ន្ធ។អាជ្ញាសាលា  ក៏ជាស្ថាប័នអនុវត្តសេចក្តីសម្រេចរបស់តុលាការ  ហើយបច្ចុប្បន្នមិន ទាន់មានរចនាសម្ព័ន្ធអាជ្ញាសាលានៅតាមសាលាដំបូងនៅឡើយទេ។ហើយក្រសួងនឹងរៀបចំសេចក្តីព្រាងច្បាប់លក្ខន្ទិកៈអាជ្ញាសាលាអោយបានចេញនៅចុងឆ្នាំ២០២២ដោយនៅក្នុងច្បាប់លក្ខន្ទិកៈក៏មានចែងស្តីអំពីការបង្កើតមន្ទីររអាជ្ញាសាលា នៅក្នុងបរិវេណសាលាដំបូងរាជធានីខេត្តផងដែរ។

សិក្ខាសាលានេះផងដែរពិតជាមានសារៈយ៉ាងសំខាន់ចំពោះសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថមន្ទីរពាក់ព័ន្ធក្នុងខេត្តអធិការដ្ឋាននគរបាលក្រុងបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង សាលាសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងព្រះសីហនុ។

ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានៅថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយរលូន និងសូមលោក លោកស្រីដែលមានវត្តមាននៅទីនេះចូលរួមអោយបានសកម្មក្នុងពេលសួរសំនួរបញ្ចេញមតិនិងចែករំលែកចំណេះដឹងដែលជាប្រយោជន៍សម្រាប់ការសហការនិងការអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុរបស់យើងទាំងអស់គ្នា៕

(ដោយនាគសមុទ្រ)