. រដ្ថលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមត្រាំ អុីវតឹក រដ្ថមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនព្រមទាំងសហការីចុះសំណេះសំណាល និងសួរសុខទុក្ខយុទ្ធជន អង្គភាពសម្ព័ន្ធមេត្រីភាព វរះសេនាតូចលេខ៤១៥នៃកងពលតូចថ្មើរជើងលេខ៤១(ឧត្តរមានជ័យ)នៅក្នុងឱកាសនោះលោកវរះសេនីយ៍ឯក ធឿង ធា មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤១និងជាមេបញ្ជាការ វរសេនាតូចលេខ៤១៥ក្នុងពិធីអបអរសាទរដំណើរ អញ្ចើញ ចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរងនិងពលទាហាន វរសេនាតូចលេខ៤១៥ នាឱកាសបុណ្យភ្ជំុបិណ្ឌ ប្រពៃណីជាតិ ក្រោមអធិបតីភាព. ឯកឧត្តម តូច ចាន់កុសល រដ្ថលេខាធិការក្រសួងសាធារណះការដឹកជញ្ជូន។ថ្ងៃនេះជាថ្ងៃដ៏សែន នក្ខក្តប្ទក្ស ប្រកបដោយកិត្តិយសដ៏ខ្ពង់ខ្ពស់ ថ្លៃថ្លា
ក្រៃលែងដោយយើងខ្ញុំជានាយទាហាន នាយទាហានរងនិងពលទាហាន.ទាំងបានទទួលបដិសណ្ថារកិច្ច ស្វាគមន៍ដំណើរ អញ្ចើញចុះសួរសុខទុក្ខ របស់ឯកឧត្តម េដ្ថលេខាធិការក្រសួង សាធារណះការនិងដឹកជញ្ជូនព្រមទាំងសហការីដែលឆ្លៀតឱកាសដ៏មម៉ាញឹកក្នុងការបំពេញភារះកិច្ច ជូនជាតិមាតុភូមិ អញ្ចើញជាអធិបតីនាឱកាសនេះ។លោកវរះសេនីយ៍ឯក ធឿង ធា មេបញ្ជាការវរះសេនាតូចលេខ៤១៥បានមានប្រសាសន៍រាយការណ៍ពីសភាពការណ៍សន្តិសុខតាមបន្ទាត់ព្រំដែនរួចមក លោកវរសេនីយ៍ឯកធឿង ធា បានបន្តទៀតថា ក្នុងត្រីមាសទី២ ឆ្នាំ២០១៤កន្លងមកក្រសួងសាធារណះការនិងដឹកជញ្ជូន
ក្នុងនាមជាដៃគូ សម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចលេខ៤១៥បានជួយឧបត្ថម្ភថវិកា សមភារះនិងគ្រឿងឧបភោគបរិភោគ យ៉ាងច្រើន សន្ធឹកសន្ធាប់និងជាបន្តបន្ទាប់ បំពេញនូវការខ្វះខាតនិងសេចក្តីត្រូវការរបស់អង្គភាពយើងខ្ញុំ។ឯកឧត្តមតូច ចាន់កុសល រដ្ថលេខាធិការតំណាងឲ្យឯកឧត្តមត្រាំ អុីតឹក រដ្ថមន្ត្រីក្រសួងសាធារណះការនិងដឹកជញ្ជូនព្រមទាំងសហការីចុះសំណេះសំណាលនិងសួរសុខទុក្ខយុទ្ធជននៅសមភូមិមុខ ថ្ងៃនេះ ខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែងនិងប្រកបដោយកិត្តិយសពន់ពេកដែលបានដឹកនាំគណះប្រតិភូក្រសួងសាធារណះការនិងដឹកជញ្ជូន តំណាងឯកឧត្តមរដ្ថមន្ត្រី ត្រាំ.អុីតឹក 

ដោយសារឯកឧត្តម ជាប់មមាញឹកការងារស្នូលប្រចាំថ្ងៃពាក់ព័ន្ធវិស័យសាធារណះការនិងដឹកជញ្ជូន នៅឯបរទេស។ក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចទាំង៣.ឯកឧត្តមរដ្ថមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទទាំងអស់ចុះមកសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ថវិកា សម្ភារះបរិក្ខារជូនដល់បងប្អូនវីរះយុទ្ធជន យុទ្ធនារី នៃវរះសេនាតូចលេខ៤១៥ ជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួង ក្នុងភូមិ
សាស្ត្រច្រកជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ឯកឧត្តមតូច ចាន់កុសលរដ្ថលេខាធិការបានបន្តទៀតថា អំណោយទាំងនេះរួមមាន អង្ករ៥០បាវ មី៥០កេះ ទឹកត្រី៥០យូរ.ទឹកសុីអុីវ៥០យូរ ទឹកបរិសុទ្ធ២០០យូរ មុងជ្រលក់ថ្នាំ៤២០មុង.ថវិកា(ម្នាក់ៗ២០.០០០x៤២០)៨.៤០០.០០០រៀល ថវិកាជូនវរះសេនាតូចលេខ៤១៥ចំនួន៥.០០០.០០០រៀល នៅទីបញ្ចប់ឯកឧត្តមតូច ចាន់កុសលរដ្ថលេខាធិការបានផ្តាំផ្ញើដល់ពលទាហាន.ពលទាហានរង សូមមេត្តាធ្វើដំណើរទៅមក ពិសេសក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវពាក់មួកសុវត្តិភាពរាល់ពេលធ្វើដំណើរដោយទោចក្រយានយន្តនិងពាក់ខ្សែក្រវ៉ាត់សុវត្តិភាពក្នុងការធ្វើដំណើរដោយរថយន្ត៕By Bun rithy



































