លោកឧកញ៉ា ទៀ វិចិត្រនាំយកសត្វពង្រួលមួយក្បាលព្រលែងក្នុងព្រៃធម្ម ជាតិដើម្បីអភិរក្សរស់រានមានជីវិតឡើងវិញ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ ជល យានខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២២នេះបាននាំយកសត្វពង្រូលមួយក្បាល ទៅ ព្រលែងនៅ ព្រៃធម្មជាតិវិញដើម្បីអភិរក្សសត្វមួយនេះឲ្យរស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វពង្រូលមួយក្បាលនេះ ត្រូវបានប្រជាពលរដ្ឋ នាំយកមក ប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វនិងលែងសត្វជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សា ការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកយ៉ាងសំខាន់ជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិ។ហើយក៏សួមថ្លែងអំណរគុណផងដែរដល់បងប្អូនប្រជាពលរដ្ឋដែលនាំយកសត្វពង្រួលនាពេលនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ផ្សេងទៀត ដែលកន្លងមកតែង នាំយក សត្វព្រៃ រូមនិង សត្វ អណ្តើកសមុទ្រ ដែល ជាប្រភេទសត្វកម្រជិត ផុតពួជ មកប្រគល់ជួនលោក ដើម្បីព្រលែង​ថែរក្សា និងអភិរក្ស ឲ្យមានជីវិតរស់ តាម បែបធម្មជាតិ៕

(ដោយនាគសមុទ្រ)