​ប្រកាស​តែងតាំង​លោក ផាន់ ចាន់​ធុល អភិបាលរង​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន

0

​ខេត្ត​ប៉ៃលិន ៖ នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១៥ កញ្ញា​២០១៤ មាន​រៀបចំ​ពី​ប្រកាស​តែងតាំង លោក ផាន់ ចាន់​ធុល ឋានន្តរសក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៦ ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ដែល​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក អ៊ុង សាមី អនុ​រដ្ឋលេខា ធិ​ការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​លោក កើត សុធា អភិបាលខេត្ត និង​មាន​មន្ត្រីរាជការ​មកពី​មន្ទីរ​ជុំវិញ​ខេត្ត​សរុប​ចំនួន​១០៥​នាក់ ។​download (6)download (3)