ខេត្តព្រះសីហនុ៖ឯកឧត្តម ថន វិរៈ ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហា ផ្ទៃជាម្ចាស់រមណីដ្ឋានដ្ឋានគីរីថ្មដាសិលាបារមីបានមានប្រសាសន៏បញ្ចាក់ថាការកសាងរមណីដ្ឋាននេះឡើងដោយសារតែការស្រលាញ់នូវធម្មជាតិព្រៃភ្នំគ្រាំថ្មក៏ដូចជាដើម្បីលើកស្ទួយលើវិស័យទេសចរណ៏ដែលខេត្តព្រះសីហនុកំពុងក្លាយទិសដៅទេសចរណ៏ដ៏សំខាន់ក្នុងតំបន់អាស៊ានក៏ដូចក្នុងពិភពលោកនឹងដើម្បីជាការទាក់ទាញនិងស្រូបយកនូវភ្ញៀវទេសចរណ៏អោយមកកាន់តែច្រើនបន្ថែមទៀតសម្រាប់ខេត្តព្រះសីហនុក៏ដូចជាប្រទេសកម្ពុជាផងដែរ។ រមណីដ្ឋានគីរីថ្មដាសិលាបារមីបានធ្វើការសាងសង់ អស់រយៈពេលជា ច្រើន ឆ្នាំ មកហើយ ទើបតែ ពេលនេះបានសម្ពោធដាក់ឱ្យប្រើប្រាស់ភ្ញៀវទេសចរណ៏ចូលលេងកម្សាន្ត ជាផ្លូវការ ចាប់ពី ព្រឹកថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២២តទៅ។
ឧត្តមថនវីរៈនិងលោកជំទាវឈុនម៉ៃលីន បានថ្លែងបញ្ជាក់ថា ដោយសារមើលទីតាំង នេះអំណោយផល បែបព្រះពុទ្ធសាសនា មានផ្ទាំងថ្មធំៗ ដើមឈើច្រើន និងស្ងប់ស្ងាត់ហើយតែងតែឃើញព្រះសង្ឃធ្លាប់ និមន្តមក ធ្វើធុដុងជារៀងរាល់ឆ្នាំនិងដើម្បីលើកស្ទួយខាងវិស័យពុទ្ធចក្រឱ្យកាន់តែរីកចម្រើននិងការបង្ហាញអំពីការចូលរួមបរិចាកថវិការដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋក៍ដូចដើម្បីរួមការពារសម្បត្តិធម្មជាតិបែបព្រះពុទ្ធសាសនាឱ្យបានគង់វង្សដូចជាទុកប្រគេនដល់ព្រះសង្ឃនិមន្តមកធ្វើធុដុងនិងយាយជីតាជីរួមទាំងពុទ្ធបរិស័ទមកសម្មាធិកជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិនិងភ្ញៀរអន្តរជាតិ ជាពិសេសក្មេងជំនាន់ក្រោយបានដឹងអំពីតម្លៃនៃព្រះពុទ្ធសាសនាទើបលោកសម្រេចចិត្តរៀបចំបង្កើតជារមណីយដ្ឋាននេះឡើងដោយចំណាយថវិកាជាង ៥លានដុល្លារដោយប្រលរយៈពេលនៃការកសាងរមនីយដ្ឋាន ប្រើពេល អស់១២ឆ្នាំ ចាប់ឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ហើយកសាងរួចរាល់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ហើយអ្វី ដែលជាលក្ខណៈពិសេសនៅក្នុងរមណីយដ្ឋាននេះគឺមានការរៀបចំបណ្ណាល័យសម្រាប់ស្រាវជ្រាវអំពីប្រវត្តិសាស្រ្តបែបព្រះពុទ្ធសាសនាដោយមានតំកល់គម្ពីរព្រះត្រៃបិដកផងដែរ។ ក្នុងឱកាសនោះផងដែរឧត្តមថន វរៈបាន សំណូមពរដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកលសារកំសាន្តនៅទីនេះជួយថែរក្សាអនាម័យឱ្យបានល្អនិងគង់វង្ស សម្រាប់ដល់ក្មេងជំនាន់ក្រោយៗទៀត ឱ្យបានស្គាល់អំពីវិស័យព្រះពុទ្ធសាសនា រួមទាំងវប្បធម៌និង អរិយធម៌ របស់ជាតិខ្មែរយើង។
ជាមួយគ្នានេះប្រជាពលរដ្ឋរស់ នៅឃុំរាម បានបញ្ចេញទស្សនៈសប្បាយរីកាយថា តាមរយះរម្យណី ដ្ឋានថ្មី នឹងអាច ទាក់ទាញភ្ញៀវកាន់ច្រើនអោយស្គាល់ដែនដីសមុទ្រ ដែលសម្បូរទៅដោយព្រៃប្រឹក្សា ឆ្នេរសមុទ្រ និងផ្ទៃ សមុទ្រ ធំល្វឹងល្វើយពណ៏ខៀវខ្ចីស្រង៉ាត់។និងបានកោតសសើរដល់គំនិតកែច្នៃរបស់ឯកឧត្តម ថន វិរៈ ដែលបាន កែ ច្នៃតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជនអោយក្លាយជាតំបន់ទេសចរណ៏ដ៏ទាក់ទាញ បំរើសេវាសាធារ ណះ ក្នុងវិស័យ ទេសចរណ៏។ សូមគាំទ្រយ៉ាងពេញទំហឹងនូវសមត្ថិផលថ្មីនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពី សុខ សន្តិភាព នាពេលបច្ចុប្បន្ន ដែលបានបង្ករអោយអ្នកវិននិយោគគិនទាំងក្នុង និង ក្រៅ ប្រទេសអាចមក បណ្តាក់ទុនលើគ្រប់វិស័យនៅកម្ពុជា។
សូមបញ្ជាក់ផងដែរថារមណីដ្ឋានគីរីថ្មដាសិលាបារមីគឺជារម្យណីដ្ឋានថ្មីដែលកំពុងបានផុសនៅលើទឹកដីព្រៃធម្មជាតិឧទ្យានជាតិព្រះសីហនុរាមដែលមានទីតាំងស្ថិតក្នុងភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់មានចម្ងាយប្រមាណ២០គីឡូម៉ែត្រតែប៉ុណ្ណោះពីក្រុងព្រះសីហនុនិងមានចង្ងាយពីផ្លួវជាតិលេខ០៤ត្រង់ចំណុចពីរង្វង់មូលផ្លូវបំបែកព្រលានយន្តហោះអន្តរៈជាតិ(កេងកង)ប្រមាណ០៣គីឡូម៉ែត្រប៉ុណ្ណោះគឺផ្លូវចូលតាម បណ្ដោយផ្លូវ ទៅកោះ សំពោចឬកោះរាជ្យបុត្រ ឆ្នេរមាស ឆ្នេរប្រាក់ ដោយបច្ចុប្បន្នកំពុង មានការចាប់អារម្មណ៏ យ៉ាងខ្លាំងអំពី ភ្ញៀវ ទេសចរណ៏អន្តរជាតិ ជាពិសេសភ្ញៀវជនជាតិចិន៕
(ដោយនាគសមុទ្រ)