ជនជាតិចិនចំនួន០៥នាក់ត្រូវបានចាប់ខ្លួននៅក្រុងព្រះសីហនុជាមួយនិងគ្រឿងញៀនទម្ងន់ជាង៩០០គីឡូក្រាម

0

ខេត្តព្រះសីហនុ៖អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល ជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោម ការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯកឡឹកវណ្ណៈនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននាយប់ ថ្ងៃទី១៦បានបើកប្រត្តិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចំនួន០៣គោលដៅផ្សេងគ្នា ចាប់ខ្លួន ជនជាតិចិនចំនួន០៥នាក់ និង រឹបអូសគ្រឿងញៀនជិត ៩០០ គីឡូក្រាម។

ពាក់ព័ន្ធករណីជួញដូរគ្រឿងខាងលើនេះត្រូវបានបញ្ជាក់ថាកម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី.លោក ឧត្តមសេនីយ៍ត្រី គឹម តូ. លោក វរសេនីយ៍ ឯក មាស ហត.លោក វរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរនិងលោកវរសេនីយ៍ឯកជាវវណ្ណានាយការិយាល័យ (ក៥)បានធ្វើការស៊ើបអង្កេតជាង៣ខែដោយមានការសម្របសម្រួលពីលោកស៊ិតវណ្ណ:ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ លុះនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២វេលាម៉ោង២២និង២០នាទីដោយកម្លាំង ជំនាញយើងកំណត់ច្បាស់នៅពេលវេលាមុខសញ្ញាធ្វើសកម្មភាពប្រព្រឹត្តបទល្មើសទើបកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការបង្ក្រាបដោយបានស្នើសុំអន្តរាគមន៍ពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ. និងកម្លាំងនាយកដ្ឋាននគរបាលព្រំដែនទឹក(កោះព្រាប) ចូលរួមសហការបង្ក្រាប ដោយ មានការសម្របសម្រួលលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បង្រ្កាប នៅ ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖គោលដៅទី១: នៅចំណុច ក្រុម១១ភូមិ៣ សង្កាត១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ អូបរ១គ្រឿង ទូកយន្ត១គ្រឿង និងសារធាតុញៀន (កេតាមីន) ៤៤ការ៉ុង។គោលដៅទី២: នៅចំណុច ក្រុម២ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួន ជន សង្ស័យ ០៣នាក់និងម៉ូតូ ២គ្រឿង។គោលដៅទី៣: នៅចំណុចភូមិគគី សង្កាត់បិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងរថយន្ត១គ្រឿង។លទ្ធផលសរុប៖ឃាត់បានជនសង្ស័យ០៥នាក់៖

១-ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិ ចិន។២-ឈ្មោះ GAO ZHI BIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិ ចិន។៣-ឈ្មោះ LI YONG XIN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន។៤-ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិចិន។៥ឈ្មោះJANXITONGភេទប្រុសអាយុ៥២ឆ្នាំជនជាតិចិន។វត្ថុតាងសារធាតុញៀនចាប់យកបានរូមមាន៖ -សារធាតុញៀនប្រភេទកេតាមីន(KETAMINE)ទម្ងន់ ៨៧១ គ.ក្រ ២០០ក្រាម។ -អូបរ ១គ្រឿង-ទូក យន្ត ១គ្រឿង -រថយន្ត ១គ្រឿង -ម៉ូតូ ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើសមត្ថកិច្ចជំនាញបានបញ្ជូនទៅប្រគល់ជូនស្នងការដ្ឋាននគរបាលព្រះសីហនុ កសាងសំណុំរឿងបន្តតាមនីតិវិធី ៕

(ដោយនាគសមុទ្រ)