ដេញ ថ្លៃ គម្រោង សាងសង់ ផ្លូវ បេតុង ៤ខ្សែ ក្នុង ស្រុកកំពង់សៀម តម្លៃ ធ្លាក់ ចុះ ទាបដោយ ពុំ មាន ការ ចែក លុយ ទឹកតែ

0

កំពង់ចាម : គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២២ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ក្នុង ការ កសាង ហេដ្ឋារចនាសម្ពន្ធ័ នៅ ភូមិសាស្ត្រ ស្រុកកំពង់សៀម ត្រូវ បាន ដាក់ ឲ្យ ដំណើរ ការ ដេញ ថ្លៃ ដេីម្បី សាងសង់ ផ្លូវ បេតុង ចំនួន ៤ខ្សែ នាព្រឹក ថ្ងៃ ទី ១៨ ខែសីហា ឆ្នាំ ២០២២ នៅ សាលា ឃុំ វិហារធំ ត្រូវ បាន គេ សង្កេត ឃើញ ថា តម្លៃ ធ្លាក់ ចុះ ទាប ជាង ពាក់ កណ្ដាល នៃ តម្លៃ ប៉ាន់ស្មាន ដោយ ពុំ មាន ការ ចែក លុយ ទឹកតែ នោះទេ ។

ឆ្លៀត ក្នុង ឱកាសនោះដែរ លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បានសំណូមពរ ដល់ តំណាង ក្រុម ហ៊ុន ត្រូវ គោរព តាម ក្រមសីលធម៌ របស់ អ្នក ទទួល ការ ឲ្យ បានល្អ ប្រសើរ ព្រមទាំង បានធ្វេីការ ណែនាំ ជំរុញ ដល់ គណៈកម្មការ លទ្ធកម្ម និង ក្រុម ហ៊ុន ទទួល ការ ទាំងអស់ ត្រូវ អនុវត្ត គម្រោង ឲ្យ មាន តម្លាភាព និង ធ្វើ ការ សាងសង់ សំណង់ ឲ្យ ត្រូវ តាម បទដ្ឋាន លក្ខណៈ បច្ចេកទេស ប្រយោជន៍ ដល់ ការ ប្រើប្រាស់ បាន យូរ អង្វែង ផងដែរ ។

គួរ បញ្ជាក់ ផង ដែរ ថា ការ ដាក់ ដេញ ថ្លៃ គម្រោង ខាង លើ នេះ គឺមាន ផ្លូវ បេតុង អាមេ ចំនួន ៤គម្រោង ក្នុង នោះ ១-គម្រោង នៅ ឃុំរំចេក សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៧១ម៉ែ ត្រ និងទទឹង ៣ម៉ែត្រ នៅភូមិរំលេច និងភូមិឈើទាលស្រុតលើ ក្នុង តម្លៃ ប៉ាន់ស្មាន ជាង ១៥០លានរៀល បាន ទៅ លើ ក្រុម ហ៊ុន កេត សុខគាង ក្នុង តម្លៃ ៥៩លានរៀល ។
២- ឃុំ វិហារធំ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦៦ម៉ែត្រ និងទទឹង ៤ម៉ែត្រ និង ៣.៥ម៉ែត្រ នៅភូមិគោកក្រៀម និងភូមិក្តីបឹង ក្នុង តម្លៃ ប៉ាន់ស្មាន ជាង ១៤៩លានរៀល បាន ទៅ លើ ក្រុម ហ៊ុន កៅ ប៊ុន ណាត់ ក្នុង តម្លៃ ជាង ៥៧លានរៀល ។
៣- ឃុំ អំពិល សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៤៤ម៉ែត្រ និងទទឹង ៥ម៉ែត្រ នៅភូមិអណ្តូងច្រុះ ក្នុង តម្លៃ ប៉ាន់ស្មាន ជាង ១៧៣លានរៀល បាន ទៅ លើ ក្រុម ហ៊ុន ថេង ពៅ ក្នុង តម្លៃ ជាង ៧៣លានរៀល ។
៤- ឃុំ អូរស្វាយ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៨០ម៉ែត្រ និង ទទឹង ៤ម៉ែត្រ នៅភូមិអូរស្វាយ ក្នុង តម្លៃ ប៉ាន់ស្មាន ជាង ១៦០លានរៀល បាន ទៅ លើ ក្រុម ហ៊ុន យេន ស៊ី នួន ក្នុង តម្លៃ ៥៩លានរៀល ៕