ខេត្តព្រះសីហនុ៖អ្នកជិះម៉ូតូ០២នាក់ ម្នាក់ស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ និងមា្នក់ទៀត រងរបួសធ្ងន់ខណៈ ពួកគេជិះម៉ូតូទៅបុកជាមួយនិងរថយន្ត HIGHLANDERមួយគ្រឿង ក្នុងគោលដៅបញ្ចាស់ទិសគ្នា។ ហេតុការ នេះបានកើតឡើងនៅវេលា ម៉ោង ប្រមាណ ០៧ និង ១០នាតីព្រឹក ថ្ងៃតី ១៩ ខែ សីហា ឆ្នាំ ២០២២ នៅតាម បណ្តោយផ្លូវជាតិលេខ ០៤ ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០២ -២០៣ ស្ថិតក្នុងភូមិអូរតាសេក ឃុំឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសី ហនុ។
ពាក់ព័ន្ធនិងករណីខាងលើនេះ បើតាម សាក្សីនៅកន្លែងកើត ហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាក HO NDA DREAM ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កំពត 1S -56 30 គឺជិះឌុបគ្នាមានទិសដៅពីកើតទៅលិច លុះជិះមកដល់ចំណុច កើតហេតុ ក៏បានទៅបុកជាមួយរថយន្ត ០១ គ្រឿងម៉ា ក HIGHLANDER ពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-2706 ដែលមានទិស ដៅផ្ទុយគ្នា យ៉ាង ពេញ ទំហឹង បណ្តាល ឲ្យភាគីខាងជនរងគ្រោះជិះម៉ូតូស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែង តែម្តង និងម្នាក់ទៀត រងរបួស ធ្ងន់ (បាក់ជើង) ។ចំណែកភាគីខាងរថយន្ត រងការខូចខាត ផ្នែកខាងមុខបន្តិច។ តែកុងរថយន្តក្រោយពេល កើតហេតុ បានរត់គេច ខ្លួនបាត់ស្រម៉ោលក្នុងពេលនោះផងដែរ។ជនរងគ្រោះមាន ឈ្មោះ អែម វី ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរកម្មកររោងចក្រ ជាអ្នកបើកបរម៉ូតូ HONDA DREAM (ស្លាប់នៅនឹងកន្លែង កើតហេតុ) ។២. ឈ្មោះ ប៉ាន់ ឃីម ភេទស្រី អាយុ ៣៥ ឆ្នាំ មានមុខ របរកម្ម កររោងចក្រ ជាអ្នករួមដំណើរម៉ូតូ HONDA DREAM (រងរបួសជើងខាង ឆ្វេងធ្ងន់) ។ ជនរងគ្រោះ ទាំង០២ នាក់ មានទីលំនៅក្នុងភូមិបត់ គគី ឃុំអូរឧកញ្ញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សាកសពត្រូវបានសាច់ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណីនិង ជនរងគ្រោះ បានយកមក សង្គ្រោះនៅគ្លីនិច ឯកជន ផេង ហ៊ុល ឃុំអូរ ឧកញ៉ាហេង។។ដោយឡែកអ្នក បើក បររថយន្ដHIGHLANDER ពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-2706 បានរត់គេចខ្លួនបាត់ក្រោយ ពេលកើតហេតុ ។ បច្ចុប្បន្ន ៖វត្ថុតាង (រថ យន្ដនិងម៉ូតូ)បានយកមករក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកព្រៃនប់ជា បណ្ដោះ អាសន្ន ដើម្បីចាត់កាតាមនិតីវិធី៕(ដោយ នាគសមុទ្រ)