លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ឧបត្ថម្ភថវិកា១ពាន់ដុល្លា បុរស ម្នាក់ ជួបគ្រោះថ្នាក់ក្រឡាប់កង់បី  នៅរាជធានីភ្នំពេញ

0

រាជធានីភ្នំពេញ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ បានឧបត្ថម្ភថវិកា១ពាន់ដុល្លា ជួយដល់ បុរស ក្រីក្រម្នាក់ ជួបគ្រោះថ្នាក់ក្រឡាប់កង់បី  នៅរាជធានីភ្នំពេញដើម្បី ជួយសម្រូលដល់ជីវភាពខ្វះខាត ក្នុង ពេលពួកគាត់កំពុងត្រូវការជំនួយ។

លោកឧកញ៉ា  ទៀ  វិចិត្រ  បានមានប្រសាសន៏ថា បុរសរងគ្រោះមានស្រុកកំណើត នៅខេត្តព្រៃវែង បានមករកស៊ីក្រុងភ្នំពេញ ស្នាក់នៅបន្ទប់ជួលក្នុងតំបន់ផ្សារមាន់អាំង ភូមិ០៧ សង្កាត់បឹងកក់ ខណ្ឌ ទួលគោក រាជធានីភំ្នពេញ។ដោយបានជួលកង់បីគេដើម្បី រកស៊ី រត់ឈ្នួល ចិញ្ចឹមប្រពន្ធនិងកូន០២នាក់បានជួប គ្រោះថ្នាក់ ក្រឡាប់កង់បី រងគ្រោះបែកក្បាលផុងលលារប្រេះជាពីរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ដោយ មើលឃើញ ពីការលំបាកមានជីវភាពខ្លះខាត ក្រីក្របែបនេះ លោក ឧកញ្ញ៉ា និងលោក​ជំទាវ ក៏បានឧបត្ថម្ភ ប្រាក់ ១០០០ដុលា្ល (មួយពាន់ដុល្លា)ដល់ក្រុមគ្រូសារ របស់គាត់សំរាប់ប្រើប្រាស់ក្នុងការចំណាយលើថ្លៃព្យាបាលបានខ្លះៗ។

ប្រពន្ធនិងក្រុមគ្រូសារ បុរសរងគ្រោះក្រោយ ទទួលបានថវិការបស់ លោកឧកញ៉ា ទៀ វិចិត្រនិងលោក ជំទាវ ហេង គីមជី ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងភរិយា ដែលបាន ផ្តល់ថវិកា ដើម្បីជួយសម្រួល នូវទុក្ខលំបាក ដល់ក្រុមគ្រួសារ របស់ពួកគាត់ ក្នុងពេលពួកកំពុងជួបការលំបាក ខ្លាំងបំផុត  ដោយ ថវិកាដែលលោក ឧកញ្ញ៉ា និងលោកជំទាវផ្តល់ឲ្យនាពេលនេះ គឺជាការ ដោះទុកលំបាកធំបំផុត ក្នុងពេលប្តីរបស់របស់គាត់ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ជាមួយគ្នានេះក្រុមគ្រូសាបុរសរងគ្រោះបានជូនពរដល់ លោកឧកញ៉ានិងលោកជំទាវព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អនិងប្រកបដោយពុទ្ធពរគ្រប់ប្រការ៕

(ដោយនាគសមុទ្រ)