ខេត្តព្រះសីហនុ៖ ទំនាស់ដីធ្លី រវាង លោក លឹម ងួន និងលោក លោក ឧត្តមនាវីទោ លី ហួតមេបញ្ជាការរងទីបញ្ជា ការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ លើដីទំហ៊ំប្រមាណ៤២ ហិកតា ស្ថិត ក្នុងភីមិ ឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។មកដល់ពេលនេះត្រូវបានគេមើលឃើញថា លោក លី ហួត នៅតែ ព្យាយាមប្រើប្រាស់ឯកសារក្លែងគៀងគរក្រុមអានាធិបតេយ្យចូលទៅបោះបង្គោល រំលោភបំពាន លើដីទំនាស់ខណៈ ដែលទីតាំងដីនោះកំពុងស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ។
លោក លឹម ងួន ដែលជាដើមបណ្តឹងបានឲ្យដឹងថា រាល់ឯកសារពាក់ព័ន្ធដែលលោកលី ហួត យកមក ប្រើប្រាស់ចំនួន១១ឯកសារកន្លងមកនោះត្រូវបានអាជ្ញាធរដែនដីបញ្ជាក់យ៉ាងច្បាស់ថាសុទ្ធសឹងឯកសារក្លែងទាំងអស់ដោយការបញ្ជាក់បែបនេះធ្វើឡើងក្នុងខណៈពេលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះស្រាវជ្រាវស៊ិបអង្កេតជុំវិញករណីវិវាទដីខាងលើ(តាមការស្នើរសុំរបស់លឹមងួន)។ដោយជុំវិញបញ្ហារនេះ លោក លឹម ងួន បានបញ្ជាក់ ថាលោក លី ហួតរូមនិងមនុស្សចំនួន១៩នាក់ផ្សេងទៀតត្រូវបានលោកដាក់ពាក្យបណ្តឹងទៅស្នងកាដ្ឋាននគបាល ខេត្តព្រះសីហនុនិងសាលាដំបូងខេត្តព្រះសីហនុរូចហើយក្នុងបទចោទប្រកាន់ប្រើប្រាស់អំណាចអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរឹតនិងក្លែងឯកសារ។ក្នុងនោះ ស្នងការ ដ្ឋាននគបាលខេត្តព្រះសីហនុបានកោះ ហៅមនុស្សពាក់ព័ន្ធទាំង២០នាក់ខាងលើឲ្យចួលខ្លួនឆ្លើយបំភ្លឺដើម្បីកសាងនិតីវិធី និងបានបញ្ជួនសំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុរូចរាល់អស់ហើយផងដែរគឺរងចាំតែសេចក្តីសម្រេច របស់សាលាដំបូងតែប៉ុណ្ណោះ។
លោក លឹម ងួន បានបន្តទៀត ថា អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ គឺ ក្រុមប្រជាពលរដ្ឋ ដែលពាក់ព័ន្ធចូលទៅរំលោភបំពានដីទំនាស់ខាងលើត្រូវបានគេរៀបចំឲ្យធ្វើការផ្តល់បទសម្ភាសជាមួយបណ្តាញសាព័ត៏មានសង្គម មួយក្នុងស្រុក ដោយចោទលោក ថា លក់ដីខ្យល់ឲ្យពួកគេ ទៅវិញ ។ការផ្តល់បទសម្ភាសគ្មានការ ពិតបែប នេះពួកគេធ្វើឡើងក្នុងគោលបំណងញុះញង់ បង្ករឲ្យមហាជនទូទៅ មានការភ័ន្តច្រឡំប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ ដល់កិត្ត យសនិងភាពថ្លៃថ្នូររបស់លោក។
ជាការឆ្លើយតបទៅនិង ការ ចោទប្រកាន់នេះ លោក លឹម ងួន បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមប្រជា ពល រដ្ឋទាំង អស់ខាងលើ ដើមឡើយជាអ្នកការពារដីឲ្យលោក ហើយកន្លងមកលោក បានចាត់ចែង ធ្វើការ បែងចែកដីឲ្យគ្រប់ៗ គ្នា តាំងពី ឪពុកម្តាយ រហូតដល់កូនៗក្រុមគ្រូសារពួកគេថែមទៀតផង។ប៉ុន្តែរក្រោយ មកដីដែលពួកគេទទួលបាន ត្រូវបានលក់បន្ត ទៅឲ្យអ្នកផ្សេង បានលុយម្នាក់ៗ រាប់ពាន់ រាប់ ម៉ឺន ដុល្លាអស់ ទៅហើយ ដូចជា លោក សុខ សាន្ត .លោក .ចាន់ធី .លោក យូខ្នា ជាដើម។តែទោះជាយ៉ាងណាក៏ដោយ រាល់ការទិញលក់របស់ពួកគេ លោកមិនជំនាស់នោះទេ ពីព្រោះដីទាំងនោះជាដីរបស់លោកបានប្រគល់ និង ផ្ទេរសិទ្ធិឲ្យ។
លោកបានបញ្ជាក់បន្ថែមថា អ្វីដែល លោក បានធ្វើការ អះអាងខាលើនេះមិនមែនចេះតែថា ឲ្យរូចតែ ពីម៉ាត់នោះឡើយគឺលោក បានរក្សាទុករាល់ឯកសារ គ្រង់យ៉ាង ដូចជាឯកសាទទួលសិទ្ធិ ពីលោក ក៏ដូចជា ឯកសារពួកគេធ្វើការ ផ្ទេរសិទ្ធិឬលក់បន្តទៅឲ្យអ្នកផ្សេង ជាដើមដើម្បីទុកជាភស្តុតាងផ្លួវច្បាប់។ ហើយចំពោះបញ្ហារចោទថា លោក គេចវេស មិនព្រមចូលខ្លួនដោះស្រាយ ជាមួយប្រជាពលរដ្ឋ (ពាក់ព័ន្ធ បទចោទលក់ដីខ្យល់) នោះលោក លឹម ងួន បានបញ្ជាក់ យ៉ាងច្បាប់ថា ចាំជួបគ្នានៅទៅតុលាការ ពិព្រោះ សំណុំរឿងគ្រប់យ៉ាង មនុស្សចំនួន២០នាក់ខាងលើ កំពុងស្ថិតក្នុងដែនសមត្ថកិច្ចតុលាការ ស្រាប់។
ដោយឡែក សំរាប់ លោក លីហួត កន្លងមកក៏បានបញ្ជាក់ផងដែរថា លោកមិនមានការ ពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋដែលនាំ គ្នាទៅបោះបង្គោលលើដីខាងលើនោះទេ គឺប្រជាពលរដ្ឋគេទៅបោះតែលើដី របស់ពួកគេចំណែកលោកគ្រប់គ្រងតែដីទំហ៊ំ៣០ហិកតាជាកម្មសិទ្ធិរបស់លោកប៉ុណ្ណោះ។តែទោះជាយ៉ាងណាក៏ដោយសំរាប់ប្រជាពលរដ្ឋដែល ពាក់ព័ន្ធទៅបោះបង្គោលវាទទីយកដីខាងលើនោះ ម្នាក់ៗ អះអាងថា ពួកគាត់ មកបោះបង្គោលនេះគឺបោះតែលើដី លោកលីហួត ប្រគល់ ឱ្យតែប៉ុណ្ណោះ(ពោលគឺដីលោកលីហួត ចែកឱ្យ)៕