លោកឧកញ៉ាទៀវិចិត្រ .កងទ័ពជើងទឹកមួយរូបប្រចាំការនៅកោះតាងដែលត្រូវពស់ចឹកត្រូវបានដឹកមកកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ដោយសុវត្ថិភាពហើយ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្ត ព្រះសីហនុ នៅវេលា ថ្ងៃត្រង់ ទី២៤ ខែ សីហា ឆ្នាំ ២០២២នេះបានបញ្ជូនអូប័រពេទ្យ ល្បឿនលឿន និងក្រុមការ ងារសង្គ្រោះទៅទទួលយក កងទ័ពជើង ទឹកមួយរូប ប្រចាំការនៅកោះតាងដែល ត្រូវបានពស់ចឹក ដឹកបញ្ជូនទៅ កាន់មន្ទីរបង្អែកខេត្តព្រះសីហនុដើម្បីជួយ សង្គ្រោះ ដោយសុវត្ថិភាព។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៏បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីមេបញ្ជាការកងការ ពារកោះតាងលេខ៣ (ថាមានកងទ័ពជើង ទឹកមួយរូប) ប្រចាំការនៅកោះតាងត្រូវពស់ចិកខណៈពេល ឡើងទៅ លើ ភ្នំ ដើម្បីបេះបន្លែយកមកធ្វើម្ហូប ។ភ្លាមៗនោះ លោកឧកញ៉ា ក៏បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុម ការងារសង្គ្រោះរបស់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ឲ្យទៅទទួលយក ទាហានរូបនោះបញ្ជូនមកដល់កំពង់ផែ ក្រុងព្រះសីហនុ និងបន្តដឹកតាមរថយន្ត សង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ ដោយសុវត្ថិភាព។

កងទ័ព ជើងទឹកដែលត្រូវពស់ចិកខាងលើមានឈ្មោះនាយចក្របាលឯកសូ វី មានតួនាទីជាជំនួយការបើក បរកង ការពារ កោះតាងលេខ៣។

ជាមួយគ្នានេះ លោកឧត្តមនាវាត្រី យស ស៊ី វុត្ថា មេបញ្ជាការកងការពារកោះតាងលេខ៣ រួមនឹង នាយ ចក្របាលឯក សូ វី ដែលជាជនរងគ្រោះ បានគោរពថ្លែងអំណរគុណ និងជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ  ជួបប្រទះតែសេចក្ដីសុខ សុភមង្គលនិង ជោគជ័យគ្រប់ភារ:កិច្ច៕

(ដោយនាគសមុទ្រ)