ខេត្តព្រះសីហនុ៖ ក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់បានលង់ទឹកសមុទ្រស្លាប់ចំណែក២នាក់ទៀតដែលចុះលេងទឹក ជា មួយគ្នាផងដែរនោះបានរួចផុតពីគ្រោះថ្នាក់។ ហេតុការនេះបានកើតឡើងនារសៀលថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២ នៅត្រង់ចំណុច តំបន់ចុង ឆ្នេរ អូរឈើ ទាល ស្ថិតក្នុង ភូមិលេខ ០៤ ក្រុងព្រះសីហនុ ។
ជុំវិញករណីខាងលើនេះ បើតាមក្រុមគ្រូសារក្មេងរងគ្រោះបានឲ្យដឹងថាក្មេងរងគ្រោះ មានគ្នា០៣នាក់ បានចុះទៅលេង ក្នុងទឹកសមុទ្រ ដោយក្នុងពេលនោះ សភាពទឹកសមុទ្រមិនសូវមានរលកបោកបក ខ្លាំងប៉ុន្មាន ទេ។ក្រោយ មកក្មេងរងគ្រោះក៏ត្រូវបានលុងទឹក ហើយភ្លាមៗសមត្ថកិច្ចនិងក្រុមសង្គ្រោះ រួមមានខាងម៉ូតូទឹក និងក្រុមការ ងារសង្គ្រោះរបស់លោកឧកញ៉ាទៀ វិចិត្រ ក៏បានបញ្ចេញអូបរ័ល្បឿនលឿនចុះទៅ អន្តរាគមន៌ជួយ ស្វែងរកក្មេងរងគ្រោះក្នុងពេលនោះផងដែរ ។បច្ចុប្បន្នសាកសពបានរកឃើញហើយនិងបានប្រគល់ជួនសាច់ញាតិយកនាំទៅធ្វើបុណ្យតាមប្រពៃណី។
គួបញ្ជាក់ផងដែរ ថា ស្ថានភាពអាកាសធាតុខេត្តព្រះសីហនុ ក្នុង រយៈប៉ុន្មានថ្ងៃនេះ មិនសូវ ល្អនោះទេ គឺ មាន ភ្លៀងធ្លាក់ស្ទើរជាប្រចាំចំណែក លើផ្ទៃសមុទ្រវិញមានរលក់ខ្យល់បកបោកធំៗ ហើយបញ្ហារនេះភ្ញៀវទេសចរណ៏ ទាំងអស់ តែងតែត្រូវបាន ធ្វើការណែនាំពីសំណាក់(ឆ្មាំសមុទ្រ)ក៏ដូចសមត្ថកិច្ចដែលឈរជើងការ ពារនៅតាមឆ្នេរ សមុទ្រ មិនអនុញាតិឲ្យចុះលេងទឹកសមុទ្រនោះឡើយ នៅពេលមានខ្យល់បោកបក់និងរលកធំៗដោយខ្លាចគ្រោះ ថ្នាក់ ជាពិសេស ក្មេងៗតូចៗ តែម្តង៕
(ដោយនាគសមុទ្រ)