ខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម .លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ  ឧបត្ថម្ភថវិកា ១០០០០ដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

0

ខេត្តកំពត៖លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បាននាំយកថវិកាចំនួន ១០,០០០ដុល្លារ ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដែលមានលោកបណ្ឌិត ម៉ៅ ធនិន ជាប្រធានគណៈកម្មាធិការសាខា ដើម្បីអបអរសាទរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយ ដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ៕

(ដោយនាគសមុទ្រ)