លោក គួច ចំរើន ក្រើនរំលឹកដល់អភិបាលស្រុកព្រៃនប់ថ្មី ត្រូវខិតខំបំពេញការងារ ប្រកបដោយសមត្ថភាពនឹងមនសិកា

0

ខេត្តព្រះសីហនុ៖  មានប្រសាសន៏ ក្នុង ពីធីប្រកាស់តែងតាំង លោក អ៊ី ធារិន អតីតនាយកអន្តរវិស័យ សាលា ខេត្តព្រះសីហនុ ឡើងកាន់តំណែងជាអភិបាលនៃគណ:អភិបាល ស្រុក ព្រៃនប់ នារសៀល ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២២ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានក្រើនរំលឹកនិងផ្តាំផ្ញើដល់ លោក អភិបាលស្រុកព្រៃនប់ដែលទើបឡើងកាន់ តំណែងថ្មីថា ត្រូវខិតខំ បំពេញ ការងារប្រកបដោយ សមត្ថភាព នឹងមនសិកាបំរើប្រជាពលរដ្ឋ។

លោក អភិបាលខេត្ត បានបន្តថា ដោយផ្អែកតាមលក្ខណ:សម្បត្តិ និងបទពិសាធន៍របស់លោក អី ធារិន រាជរដ្ឋាភិបាលបានសម្រេចតែងតាំងជាអភិបាល នៃគណៈអភិបាល ស្រុកព្រៃនប់ ហើយលោក សរ កក្កដា ត្រូវ បានរាជរដ្ឋាភិបាលសម្រេចផ្ទេរភារកិច្ចកាន់មុខតំណែងជាអភិបាល នៃគណ:អភិបាលក្រុងព្រះសីហនុ ខណៈ លោក  លោក អ៊ី សុខ ឡេង អតីត អភិបាលក្រុងព្រះសីហនុ ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ។

ជាមួយ គ្នា នេះលោក អភិបាល ខេត្តក៏បានផ្តាំផ្ញើលោក អ៊ី  ធារិន ដែលទើបចូលកាន់តំណែងជាអភិបាល នៃ គណ:អភិបាលស្រុកព្រៃនប់ថ្មីត្រូវខិតខំបំពេញការងារប្រកបដោយសមត្ថភាពនឹងមនសិកាក្នុងការបំរើប្រជាពលរដ្ឋហើយត្រូវបន្តអនុវត្តការងារដែលបានបន្យល់ទុកពីលោកអភិបាលស្រុកព្រៃនប់មុន។ទន្ទឹមនោះត្រូវប្រកាន់ភ្ចាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយ ស្មារតីឯករាជ្យ ។ និងត្រូវពង្រឹងការងារសន្តិសុខទប់ស្កាត់ល្បែងស៊ីសង ចោលួច ចោឆក់ ចោប្លន់នៅ ក្នុងមូលដ្ឋានតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិ ភាពរបស់រាជរដ្ឋាភិបាល។ ដូច្នេះ ត្រូវចេះប្រើប្រាស់ កម្លាំងក្នុងការងារសន្តិសុខសុវត្ថិភាពសាធារណ:នូវក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។រាជរដ្ឋាភិបាលបានផ្ទេរមុខងារមករដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីគិតគូរពីការអភិ វឌ្ឍនៅក្នុងឃុំសង្កាត់នីមួយៗ។ចាប់ពីឆ្នាំ២០២៣រដ្ឋបាលខេត្តព្រះសីហនុពង្រីកការអភិវឌ្ឍនៅតាមឃុំសង្កាត់ឱ្យបានមួយគម្រោង ដូច្នេះយើងត្រូវខិតខំធ្វើការអប់រំ ផ្សព្វ ផ្សាយប្រជាពលរដ្ឋពីការអភិវឌ្ឍរីកចម្រើន និងរួមគ្នា ដោះ ស្រាយ ដើម្បីកំណើនសេដ្ឋកិច្ចសង្គម។ ទាក់ទងនឹងការ បំរើសេវារដ្ឋបាលសាធារណ:នៅតាមឃុំ-សង្កាត់ដែលរដ្ឋ បាលខេត្តបានដាក់ឱ្យដំណើការយន្តការច្រកចេញ-ចូល តែមួយនៅតាមឃុំ-សង្កាត់ទាំង២៩ ក្នុងខេត្តព្រះ សីហនុ កាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០២២មានការសាទរពីប្រជាពលរដ្ឋនិងអង្គការដៃគូរឈានបំបាត់អំពើពុករលួយនៅសេវារដ្ឋបាលរបស់យើងនិងការបង្ខិតសេវាឱ្យជិតប្រជាពលរដ្ឋ។អាជ្ញាធរស្រុកឃុំសង្កាត់ត្រូវយកចិត្តទុកដាក់និងសហការផ្តល់ការគាំទ្រដល់ការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បាន កោតសរសើរនិងវាយតម្លៃចំពោះមន្ត្រីរាជការកងកម្លាំង ប្រដាប់ អាវុធ និងប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ដែលកន្លងមកបានរួមសហការគ្នាសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន បន្ត ថែរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណ:ពិសេសសភាពការការពារសន្តិសុខនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាល ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២យ៉ាងរលួន ធ្វើឱ្យមតិជាតិ និងអន្តរជាតិវាយតម្លៃ ការបោះឆ្នោតប្រកបដោយលទ្ធិប្រ ជាធិបតេយ្យ សេរីពហុបក្ស និងយុត្តិធម៌៕

(ដោយនាគសមុទ្រ)