ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជល យាន ខេត្តព្រះសីហនុ បានមានប្រសាសន៏បញ្ជាក់ថានៅវេលាម៉ោង ៣:០០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ ២០២២ លោកបានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណ បក្ស ប្រជាជនកម្ពុជាភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុទៅទទួលយកក្មេងប្រុសមួយរូប មាន អាការៈ គាំងបេះដូង រឹងថ្គាម នឹងសសៃទាញកន្ត្រាក់ ពីក្រុងកោះរ៉ុងបញ្ជួនទៅកាន់មន្ទីរ ពេទ្យបង្អែក ខេត្ត ព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ដោយសុវត្ថិភាព។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បន្តថា ក្មេងប្រុសខាងលើមានឈ្មោះ ឈីម ជីហ្វូង អាយុ ១១ឆ្នាំ មានទីលំនៅ បច្ចុប្បន្នស្នាក់នៅ ក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្មេងប្រុសរងគ្រោះខណៈជំងឺបេះដូង របស់គាត់ធ្វើទុកមានសភាពធ្ងន់ធ្ងរ និងត្រូវការសង្រ្គោះបន្ទាន់ ហើយភ្លាមៗ លោកឧកញ៉ាក៏បានបញ្ជូនក្រុមការងារសង្គ្រោះអូប័រពេទ្យល្បឿនលឿនដឹកមកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ គណៈកម្មាធិ ការសាខាគណ បក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូន ទេសច រណ៍ជលយានខេត្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុដោយសុវត្ថិភាព៕
(ដោយ នាគសមុទ្រ)